ប្រតិបត្តិការរុករកជនរងគ្រោះដោយសាររលំអគារនៅខេត្តព្រះសីហនុត្រូវបានបិទបញ្ចប់ ក្រោយរកឃើញជនរងគ្រោះសរុប៥៤នាក់
រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសបិទបញ្ចប់ការរុករក និងសង្រ្គោះជនរងគ្រោះដោយសារការរលំអគារនៅខេត្តព្រះសីហនុហើយ កាលពីវេលាម៉ោងប្រមាណ៧ និង៣០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយបើកប្រតិបត្តិការអស់រយៈពេល២ថ្ងៃកន្លះ។
តាមរដ្ឋបាលខេត្តព្រះសីហនុ តុល្យការជនរងគ្រោះដែលក្រុមការងារបានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានសរុបចំនួន ៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី៤នាក់ និងរងរបួសចំនួន ២៦នាក់ ស្រី២នាក់។
ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីចំនួន ២៧សព ដោយឡែកសពដែលនៅសល់មួយទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។