ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​

​ទីបំផុត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង់​ប្រេងកាត​ ​និង​ការគ្រប់គ្រង​ប្រេងកាត​ ​ដែល​មាន​ចំនួន៩ជំពូក​ ​និង៧២មាត្រា​ ​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ជា​ឯ​ក​ច្ឆ័​ន្ទ​ដោយ​សំឡេង​ ​៥៣​ ​នៃ​ចំនួន​សមាជិករដ្ឋសភា​ទាំងមូល​។​

​ឯកឧត្ដម​ ​ម៉ម​ ​ប៊ុ​ននាង​ ​សមាជិក​ ​និង​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយពី​សម័យប្រជុំ​លើក​ទី៣​ ​នីតិកាល​ទី៤​ ​ព្រឹទ្ធសភា​ ​កាលពី​ព្រឹក​ថ្ងៃទី២៥​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ថា​ ​សេចក្តី​ព្រាងច្បាប់​នេះ​ ​នឹង​ជំរុញ​ដល់​ដំណើរការ​គ្រប់គ្រង​ ​ធ្វើអាជីវកម្ម​ប្រេងកាត​ជាលើកដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​នា​ពេល​ដ៏​ខ្លី​ ​ខាងមុខនេះ​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ ​ច្បាប់​នេះ​ក៏​ធ្វើ​ឱ្យ​មានការ​គ្រប់គ្រង​វិស័យ​ប្រេង​ ​កាត​ត្រូវ​ផ្អែកលើ​គោលការណ៍​តម្លាភាព​ ​គណនេយ្យ​ភាព​ ​សមធម៌​ក្នុង​វឌ្ឍនភាព​សង្គម​ ​និង​ ​សុខុមាលភាព​សាធារណៈ​ ​សន្តិសុខ​ ​និង​សុ​វត្តិភាព​ ​និង​ការទទួលខុសត្រូវ​លើ​បរិស្ថាន​។​

​ឯកឧត្តម​បន្ថែម​ថា​ ​សេចក្តី​ព្រាង​ច្បាប់់​ប្រេងកាត​នេះ​ក៏​ជា​ឧបករណ៍​គតិយុត្តិ​ ​ក្នុង​ការគ្រប់គ្រង​ធនធាន​ ​និង​ការ​អភិវឌ្ឍ​ប្រេងកាត​ឱ្យ​មានប្រសិទ្ធភាព​ ​តម្លាភាព​ ​និង​គ​ណ​នេត្​យ​ភាព​ទាក់ទាញ​ ​ដល់​អ្នក​វិនិយោគ​ ​និង​ចូលរួម​ការ​រីកចម្រើន​អភិវឌ្ឍន៍​ប្រទេស​ ​ទាំង​បរិស្ថាន​ ​និង​ផល​ ​ប្រយោជន៍​ប្រទេសជាតិ​ដ៏​យូរអង្វែង​ស្រប​ពេល​ដែល​កា​រុករក​ធនធាន​ប្រេងកាត​ទាំង​ដែន​គោក​ ​ផែន​សមុទ្រ​កំពុង​ដំណើរ​ទៅ​មុន​។​

​ជាមួយគ្នា​នេះ​ដែរ​ ​នៅពេល​នេះ​ ​ដំណើរការ​រុករក​ប្រេងកាត​ ​នៅ​ប្លុក​មួយ​ ​បាន​កំពុង​ដំណើរ​ ​ការរុករក​ធនធាន​ប្រេងកាត​លើក​ទី១​ ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​នា​ពេល​ ​ខាងមុខ​ ​នេះ​ ​គឺ​នៅ​ឆ្នាំ២០២០​ ​កម្ពុជា​នឹង​មាន​ផលិតផល​ប្រេងកាត​ប្រើប្រាស់​ ​ក្នុង​នោះ​ក៏​មាន​រោងចក្រ​ ​ប្រេងកាត​រួចជាស្រេច​ហើយ​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close