ព្រឹទ្ធសភា​បើកផ្លូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចូល​ជាស​មា​ជិ​ក​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ ​និង​ផ្តៅ​

​ក្នុង​សម័យប្រជុំ​លើក​ទី៣​ ​ព្រឹទ្ធសភា​ ​នីតិកាល​ទី៤​ ​នា​ព្រឹក​ថ្ងៃទី២៥​ ​ខែមិថុនា​ ​អង្គ​ព្រឹទ្ធសភា​ ​ឯកភាព​ទាំងស្រុង​លើ​សេចក្តី​ព្រាង​ ​ច្បាប់​ស្តី​ពី​ការ​ ​អនុម័ត​យល់ព្រម​ ​លើ​កិច្ច​ព្រមព្រៀង​ ​ស្តី​ពី​ ​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​និង​ផ្តៅ​ដោយ​ឥត​កែប្រែ​ដោយ​សម្លេង​គាំទ្រ​ ​៥៣សំឡេង​នៃ​ចំនួន​សមាជិកព្រឹទ្ធសភា​ទាំងមូល​ ​ខណៈ​ដែល​ ​ច្បាប់​នេះ​ ​ជា​ការ​អនុញ្ញាតិ​ឲ្យ​កម្ពុជា​ចូល​ជា​ចូល​ជាស​មា​ជិ​ក​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ ​និង​ផ្តៅ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​តំណាង​រាជរដ្ឋាភិបាល​ ​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ ​តាមរយៈ​កិច្ច​ព្រម​ព្រាង​ចូល​ជាស​មា​ជិ​ក​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ ​និង​ផ្តៅ​ ​គឺ​ប្រជាពលរដ្ឋ​កម្ពុជា​និង​ទទួល​បានការ​បណ្តុះបណ្តាល​ ​និង​កសាង​សមត្ថភាព​ ​ការ​ផ្តល់​ប្រឹក្សា​ជំនាញ​ ​ការ​ផ្តល់​ជំនួយ​គម្រោង​បច្ចេកទេស​ ​ការ​អភិវឌ្ឍ​ ​និង​ការកែច្នៃ​ឫស្សី​ ​និង​ផ្តៅ​ ​និង​ការគ្រប់គ្រង​ដោយ​និរន្តរភាព​ពី​អ្នកជំនាញ​ជាតិ​ ​និង​អន្តរជាតិ​។​

បើ​តាម​ការ​ឲ្យដឹង​ពី​តំណាង​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​ ​ការ​ដាំ​ឬស្សី​ ​និង​ផ្ដៅ​នេះ​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ដូចជា​ ​ការពារ​បរិស្ថាន​ ​កាត់បន្ថយ​ការបាត់បង់​ព្រៃឈើ​ ​កាត់បន្ថយ​ការ​ហូរច្រោះ​ ​សឹក​រេចរឹល​ដី​ ​អភិរក្ស​ ​និង​ពង្រីក​ធនធាន​ជីវចម្រុះ​របស់​ឫស្សី​ ​និង​ផ្តៅ​។​ ​ម្យ៉ាងវិញទៀត​ ​ពង្រីក​ការប្រើ​ប្រាស់​ផលិតកម្ម​ ​និង​ការកែច្នៃ​ឫស្សី​ ​និង​ផ្តៅ​ ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ប្រកបដោយ​ចីរភាព​ ​ដែល​អភិវឌ្ឍ​ ​និង​លើកកម្ពស់​គោលនយោបាយ​ ​និង​បច្ចេកវិទ្យា​ដែល​បង្កើន​តម្លៃបន្ថែម​ទៅលើ​ឫស្សី​ ​និង​ផ្តៅ​ ​ដែល​អាច​ប្រើ​ជំនួស​ឈើ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close