ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ​រួមគ្នា​បង្ក្រាប​រាល់​ការប៉ុនប៉ង​លួច​ចរាចរ​គ្រឿងញៀន​ ​ឆ្លងកាត់​ ​និង​ចូល​មក​កម្ពុជា​

​ក្នុង​សារលិខិត​អបអរ​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ថ្ងៃទី២៦​ ​ខែមិថុនា​ ​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​កម្ពុជា​ ​បាន​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវ​បន្ត​ពង្រឹង​យន្តការ​ទាំង​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ទទួល​បាន​នូវ​កម្លាំងសរុប​មួយ​ ​ដែល​អាច​ជួយ​លើកកម្ពស់​ទាំង​លទ្ធភាព​ ​និង​ប្រសិទ្ធភាព​នៃ​ការ​បង្ការ​ ​ទប់ស្កាត់​ ​និង​បង្ក្រាប​រាល់​ការប៉ុនប៉ង​លួចលាក់​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​ឆ្លងកាត់​ ​និង​ចូល​មក​កម្ពុជា​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ ​និង​សំណូមពរ​គ្រប់​ក្រសួង​ ​ស្ថាប័ន​ ​អង្គភាព​ ​ដែល​ជាស​មា​ជិ​ក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ក៏ដូចជា​សមាជិក​នៃ​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ ​ពិសេស​គណៈកម្មាធិការ​ ​ទាំង៦​ ​ដែល​បាន​បង្កើត​ឡើង​នា​ពេល​កន្លងមក​សម្រាប់​អនុវត្តន៍​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ ​ប្រឆាំង​ច្បាប់​ ​ត្រូវ​រៀបចំ​និង​ពង្រឹង​យន្តការ​សម្រាប់​អនុវត្តន៍​ប្រកបដោយ​ការទទួលខុសត្រូវ​នូវ​ ​រាល់​សកម្មភាព​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​ជាមួយនឹង​ការ​បន្ត​ពង្រឹង​សកម្មភាព​ ​អនុវត្តន៍​ច្បាប់​ ​ក្រសួង​ ​ស្ថាប័ន​ ​និង​អង្គភាព​ពាក់ព័ន្ធ​ ​ក៏​ត្រូវ​យកចិត្ត​ទុកដាក់​ពង្រឹង​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​នូវ​ការ​ផ្សព្វផ្សាយ​សារ​អប់រំ​ពី​បញ្ហា​គ្រឿងញៀន​ ​ទាំង​តាមរយៈ​ផលិតផល​ ​ផ្សេង​ៗ​ ​ដូចជា​នៅ​លើ​ដប​ទឹក​សុទ្ធ​ ​កំប៉ុង​ភេសជ្ជៈ​ ​ថង់​វេច​ខ្ចប់​។​ល​។​ ​ក៏ដូចជា​តាមរយៈ​ ​ការ​បិទផ្សាយ​ខិត្តប័ណ្ណ​ ​ឬ​ផ្ទាំង​រូបភាព​អប់រំ​នៅ​តាម​គោលដៅ​ប្រឈម​នានា​ ​ពិសេស​នៅ​តាម​ផ្ទះ​ជួល​ ​ផ្ទះសំណាក់​ ​និង​ក្លិប​កម្សាន្ត​សប្បាយ​។​

​បើ​តាម​ការ​លើកឡើង​របស់​សម្តេច​តេជោ​ ​នៅក្នុង​ឆ្នាំ២០១៨​ ​និង​រយៈពេល​ ​៥​ ​ខែ​នៃ​ឆ្នាំ២០១៩​ ​កន្លងមក​នេះ​ ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ ​និង​បណ្តាញ​របស់​វា​ ​នៅតែ​បន្ត​ព្យាយាម​លួចលាក់​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​ឆ្លងកាត់​ ​និង​ចូល​មក​កម្ពុជា​ ​បើ​ទោះបីជា​សមត្ថកិច្ច​បង្ក្រាប​ ​និង​ចាប់ខ្លួន​បាន​ជាច្រើន​នាក់​ ​និង​រឹបអូស​គ្រឿងញៀន​បាន​ជាច្រើន​តោន​យ៉ាងណាក៏ដោយ​។​

​ជាមួយគ្នា​នោះ​ ​ក្រុម​ជន​ទុច្ចរិត​មួយចំនួន​ក៏​នៅតែ​បន្ត​ឆ្លៀត​ ​ឱកាស​កេងយក​ផល​ចំណេញ​ពី​ការ​ជួញដូរ​គ្រឿងញៀន​ ​ដោយ​ប្រើប្រាស់​គ្រប់​ ​វិធីសាស្ត្រ​ ​និង​ល្បិចកល​ ​រហូត​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ចាញ់​ការ​បោ​កប​ញ្ឆោទ​ ​ធ្លាក់ខ្លួន​ជា​អ្នកប្រើ​ ​អ្នក​ញៀន​ ​ហើយ​ខ្លះទៀត​ ​ក៏បាន​ក្លាយ​ខ្លួន​ទៅជា​អ្នក​បន្ត​ជួញដូរ​គ្រឿងញៀន​ថែមទៀត​ផង​។​

​ម្យ៉ាងវិញទៀត​ ​ក្នុង​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​យើង​ក៏បាន​រក​ឃើញ​ផង​ដែរ​ថា​ ​វិស័យ​ឯកជន​មួយចំនួន​ដូចជា​ផ្ទះ​ជួល​ ​ផ្ទះសំណាក់​ ​ពិសេស​ក្លិប​កម្សាន្ត​សប្បាយ​ ​ក៏បាន​ក្លាយទៅជា​គោលដៅ​នៃ​ការប្រើ​ប្រាស់​ ​និង​ជួញដូរ​គ្រឿងញៀន​ ​ក្នុង​ពេល​ដែល​សមត្ថភាព​ ​និង​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​រាជធានី​ ​-​ខេត្ត​ ​ពិសេស​មូលដ្ឋាន​ឃុំ​សង្កាត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close