តំបន់​សមុទ្រ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ ​ក្រសួង​ស្នើ​ប្រជា​នេសាទ​ ​និង​អ្នកធ្វើ​ដំណើរ​តាម​សមុទ្រ​បង្កើន​ការ​ប្រុងប្រយ័ត្ន​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​បាន​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​ជ្រលង​សម្ពាធ​ទាប​នៅ​បន្ត​អូស​បន្លាយ​លើ​កម្ពុជា​ ​ខណៈ​ដែល​ខ្យល់មូសុង​និរតី​ ​បាន​បង្កើន​ឥទ្ធិពល​។​

​ខណៈ​បែបនេះ​ ​នឹង​ធ្វើឲ្យ​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ​ ​រួមមាន​ខេត្តកោះកុង​ ​និង​ខេត្ត​ព្រះសីហនុ​ ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​ ​គួបផ្សំ​នឹង​ខ្យល់បក់​បោក​ខ្លាំង​ ​និង​រលក​សមុទ្រ​ខ្ពស់​ៗ​។​

​ដោយសារ​ឥទ្ធិពល​នេះ​ ​បណ្តា​រាជធានី​ ​និង​ខេត្ត​មួយចំនួន​ដូចជា​ ​រាជធានី​ភ្នំពេញ​ ​ខេត្តកណ្តាល​ ​កំពង់ស្ពឺ​ ​តាកែវ​ ​និង​ខេត្តកំពត​ ​ភ្លៀង​អាច​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​តែប៉ុណ្ណោះ​។​ ​ចំពោះ​បណ្តា​ខេត្ត​នៅ​ជាប់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​ ​និង​នៅ​ភាគ​ពាយព្យ​ខាងជើង​ ​និង​ឦសាន​ ​នឹងអាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ ​ទន្ទឺ​មនោះ​ ​កន្លែង​ខ្លះ​អាច​មាន​ភ្លៀង​ខ្លាំង​ ​ហើយ​បាតុភូត​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ ​នៅតែ​បន្ត​កើតមាន​។​

​យ៉ាងណាក៏ដោយ​ ​ក្រសួង​ស្នើ​សាធារណៈ​ជន​ ​ពិសេស​បងប្អូន​ប្រជា​នេសាទ​ ​និង​អ្នកធ្វើ​ដំណើរ​តាម​សមុទ្រ​ ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ដើម្បី​ចៀសវាង​នូវ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close