សម្ដេចក្រឡាហោម បញ្ជាឲ្យសមត្ថកិច្ចលុបបំបាត់ក្លឹបកំសាន្ត ដែលមានការចែកចាយសារធាតុញៀនឲ្យអស់ពីក្នុងប្រទេស នៅក្នុងឆ្នាំ២០១៩នេះ
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រារព្ធធ្វើឡើងនៅព្រឹកមិញនេះ ឯមជ្ឈមណ្ឌលកោះពេជ្រ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៩នេះ គ្រប់ក្លឹបកំសាន្ត ខារ៉ាអូខេណាដែលមានចែកចាយសារធាតុញៀន និងត្រូវបិតបញ្ឈប់មិនឲ្យបើកដំណើរការតទៅទៀតទេ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ព្រោះថា គ្រឿងញៀនធ្វើឲ្យប្រទេសជាតិអសន្តិសុខ និង ដើម្បីឆ្លើយតបនិងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ។
សម្ដេចបានបន្តទៀតថា គ្រឿងញៀនបានវាយលុកស្រទាប់យុវវ័យ នឹងធ្វើឲ្យសង្គមជាតិមិនរីកចម្រើន ហើយបង្កឲ្យកើតមានឡើងនូវបទល្មើសផ្សេងៗដូចជា ឆក់ ប្លន់ ជាដើម ហើយមួយផ្នែកធំនៃបទល្មើសនៅទូទាំងប្រទេសគឺបណ្ដាលមកពីគ្រឿងញៀននេះផងដែរ។
បន្ថែមពីនេះទៀតសម្ដេចបានមានប្រសាន៍ថា គេចាត់ទុកលុយដែលបានមកពីការរកស៊ីគ្រឿងញៀនគឺជាលុយខ្មៅ ដែលលុយខ្មៅនេះអាចប៉ះពាល់ដល់ចរាចរណ៍ សេដ្ឋកិច្ចនូវកម្ពុជា។ ម្យ៉ាងទៀតលុយដែលបានមកពីគ្រឿងញៀននេះអាចនិងមិនឲ្យមានការចរាចរណ៍ ឬត្រូវបង្អក់ មានន័យថា ទោះបីជនដែលត្រូវជាប់ឃុំដោយសារគ្រឿងញៀន តែទ្រព្យសម្បត្តិរបស់ពួកគេគឺត្រូវបង្កក មិនឲ្យប្រើប្រាស់បានផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ គ្រឿងញៀន និងសារធាតុញៀនផ្សេងៗ ចំនួន ២៣៦១,៣៣ គីឡូក្រាម និង ២២ ដប ដែលត្រូវបានរឹបអូសពីបទល្មើសគ្រឿងញៀន ត្រូវបានអាជ្ញាធរយកមកដុតកំទេចចោលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។