រសៀល​ថ្ងៃនេះ​ ​!​ ​ACU​ ​នឹង​ធ្វើសន្និសីទ​កាសែត​បង្ហាញ​ករណី​កោះ​រ៉ុង​ ​ដែល​នាំឲ្យមាន​ការ​ចាប់ខ្លួន​ឧកញ៉ា​ ​សុខ​ ​ប៊ុ​ន​ ​និង​មន្ត្រី​សង្កាត់​កោះ​រ៉ុង៥នាក់​ទៀត​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​បាន​ឲ្យដឹង​ថា​ ​នៅ​រសៀល​ថ្ងៃសុក្រ​ ​ទី២៨​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​វេលា​ម៉ោង២រសៀល​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​រៀបចំ​សន្និសីទ​កាសែត​មួយ​បង្ហាញ​អំពី​ករណី​ ​កោះ​រ៉ុង​ ​ជូន​ដល់​អ្នកសារព័ត៌មាន​ ​និង​អ្នក​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ទាំងអស់​។​

​គួរ​បញ្ជាក់​ថា​ ​កាលពីដើម​សប្តាហ៍​នេះ​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ ​ចាប់​បញ្ជូន​ខ្លួន​ ​មនុស្ស​ចំនួន​ ​៦នាក់​ទៅ​តុលាការក្រុង​ភ្នំពេញ​ ​ពាក់ព័ន្ធ​ករណី​ ​រួមគំនិត​គ្នា​ជា​ប្រព័ន្ធ​ក្លែងបន្លំ​ឯកសារ​រំលោភ​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ ​នៅ​សង្កាត់​កោះ​រ៉ុង​ ​ក្រុង​កោះ​រ៉ុង​ ​ខេត្ត​ព្រះសីហនុ​ ​កាលពី​អំឡុង​ឆ្នាំ២០១៦​ ​រហូតដល់​ឆ្នាំ២០១៩នេះ​។​

​ក្រោយ​ការសាកសួរ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ ​លោក​ឧកញ៉ា​ ​សុខ​ ​ប៊ុ​ន​ ​ជា​អគ្គនាយក​ ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​សុខ​ ​ប៊ុ​ន​ ​គ្រុប​ ​ពី​បទ​ ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​,​ ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ ​និង​ផ្តើម​គំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយចេតនា​ ​និង​គៃបំបាត់​ដោយ​ទុច្ចរិត​ ​ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុង​ ​ក្រុង​កោះ​រ៉ុង​ ​ខេត្ត​ព្រះសីហនុ​ ​កាលពី​អំឡុង​ឆ្នាំ២០១៦​ ​ដល់​ឆ្នាំ២០១៩​ ​យោង​តាម​មាត្រា​ ​២៨​,​ ​មាត្រា​ ​មាត្រា​ ​៦០១​,​ ​មាត្រា​ ​៦២៩​ ​និង​មាត្រា​ ​៦៣០​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ចំណែក​អាជ្ញាធរ​សង្កាត់​កោះ​រ៉ុង៥រូប​ទៀត​ ​រួមមាន​ ​លោក​ ​អ៊ុង​ ​និត​ ​ជា​ប្រធាន​ក្រុមប្រឹក្សា​ ​ក្រុង​កោះ​រ៉ុង​,​ ​លោក​ ​សេង​ ​ហូលា​ង​ ​ជា​ចៅសង្កាត់​កោះ​រ៉ុង​,​ ​លោក​ ​ហែម​ ​សា​ឡេះ​ ​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​សង្កាត់​កោះ​រ៉ុង​,​ ​លោក​ ​កែ​ ​សោម​ ​ជា​ចៅសង្កាត់​រង​ទី២​ ​និង​លោក​ ​កែវ​ ​ពៅ​ ​មេភូមិ​ព្រែក​ស្វាយ​ ​សង្កាត់​កោះ​រ៉ុង​ ​ក្រុង​កោះ​រ៉ុង​ ​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ពី​បទ​ ​បំផ្លាញ​ដោយចេតនា​ ​និង​គៃបំបាត់​ដោយ​ទុច្ចរិត​,​ ​វីតិក្រម​,​ ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ​និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ ​ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុង​ ​ក្រុង​កោះរុង​ ​ខេត្ត​ព្រះសីហនុ​ ​កាលពី​អំឡុង​ឆ្នាំ២០១៦​ ​ដល់​ឆ្នាំ២០១៩​ ​យោង​តាម​មាត្រា​ ​៥៩២​,​ ​មាត្រា​ ​៥៩៣​,​ ​មាត្រា​ ​៦០១​,​ ​មាត្រា​ ​៦២៩​ ​និង​មាត្រា​ ​៦៣០​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close