ឪពុកចិត្តឃោរឃៅ បោកកូនអាយុ១ឆ្នាំទៅនឹងសរសរផ្ទះ ក្រោយឈ្លោះគ្នាជាមួយប្រពន្ធ
ដោយសារតែឈ្លោះគ្នាជាមួយប្រពន្ធរឿងទិញបន្លែយកមកធ្វើម្ហូប ឪពុកដែលមានចិត្តឃោរឃៅបានទាញកូនប្រុសខ្លួនឯងដែលមានអាយុត្រឹម១ឆ្នាំទៅបោកនឹងសរសេរផ្ទះបាយបណ្តាលឲ្យស្លាប់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៧ និង២០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឈ្មោះ ផ្លាយ វិភាត់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរឿងទិញបន្លែមិនល្អយកមកធ្វើម្ហូប។ ក្រោយឈ្លោះគ្នាប្រមាណ១០នាទីមក ខណៈប្រពន្ធដើរទៅយកទឹក ប្តីរូបនោះក៏ចាប់លើកកូនរួចយកទៅបោកនិងសសរផ្ទះបាយបណ្តាលអោយកូនសន្លប់មិនដឹងថែមទាំងយកកាំបិតរកកាប់កូនទៀត ប៉ុន្តែបានបងប្អូនស្រែកឃាត់ទើបឈប់។
ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ កុមារដែលមានអាយុ១ឆ្នាំនោះបានស្លាប់បាត់ទៅហើយ ចំណែកឪពុកចិត្តឃោរឃៅនោះ ក៏បានរត់គេចខ្លួបាត់។
យ៉ាងណាក៏ដោយ ចំពោះករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។