ACU បង្ហាញភស្តុតាងករណីលោក សុខ ប៊ុន ក្លែងឯកសារយកដីកោះរ៉ុង៥២៥ហិកតា
លោកទេសដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពេីរពុករលួយបានធ្វេីសន្និសីទសារព័ត៌មាន បង្ហាញពីភស្តុតាងដែលលោក សុខ ប៊ុន បានក្លែងឯកសាររំលោភយកដីកោះរុង ៥២៥ហិកតា ធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន។
លោកទេសដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់យ៉ាងច្បាស់ថា លោក សុខ ប៊ុន គ្មានឯកសារណាមួយច្បាស់លាស់នោះទេ ក្នុងការកាន់កាប់ដីកោះរុងសូម្បីតែមួយហិកតា ដោយឯកសារទាំងអស់សុទ្ធតែជាឯកសារក្លែងក្លាយ ដែលលោក សុខ ប៊ុន ធ្វេីដោយខ្លួនឯងទាំងស្រុង។
ហេីយលោក សុខ ប៊ុន ក៏បានសារភាពទទួលស្គាល់ផដដែរថា ខ្លួនពិតជាបានរៀបចំក្លែងឯកសារ យកដីលេីកោះរុង ចំនួន ៥២៥ហិកតា ពិតប្រាកដមែន នេះបេីតាមការបញ្ជាក់ពីអង្គភាព ACU ដែលបានធ្វេីការសួរចម្លេីយលោក សុខ ប៊ុន។
ចំណែកម្ចាស់បណ្តឹង ៤២នាក់ ទៀតត្រូវបានលោក ឱម យ៉ិនទៀង បញ្ជាក់ថា គឺសុទ្ធតែជាអ្នកត្រូវបានគេញុះញុង ឲ្យដាក់ពាក្យប្តឹងក្រោមរូបភាពសម្តែងតែប៉ុណ្ណោះ។ ហេីយលោកទេសរដ្ឋមន្រ្តីបានលេីកឡេីងថា អ្នកទាំង ៤២រូបខាងអង្គភាពប្រឆាំងំពេីរពុករលួយមិនទាន់ធ្វេីការស៊េីបអង្កេតនោះទេ ប្រសិនបើនៅតែតវ៉ាបន្តទៀត។
យ៉ាងណាលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នៅតែបញ្ជាក់ហេីយបញ្ជាក់ទៀតថា ដីនៅកោះរុងជាកម្មសិទ្ធរបស់រដ្ឋ មិនមែនជាកម្មសិទ្ធរបស់បុគ្គលណាម្នាក់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។