ជនបរទេសដេកស្លាប់ទៀតហើយនៅក្នុងក្រុងសៀមរាប
យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៨ មិថុនា ម្សិលមិញនេះ មានជនបរទេសម្នាក់ទៀតហើយបានដេកស្លាប់នៅក្នុង Apartament ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនរងគ្រោះត្រូវបានបញ្ជាក់ថាមានឈ្មោះ Nelson Esch Antony Steven ភេទប្រុស ជនជាតិអាហ្រ្វិកខាងត្បូង (South Africa) អាយុ៦៨ឆ្នាំ មុខរបរ ចូលនិវត្តន៍។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ក្រោយធ្វើកោសល្យវិច្ច័យបានបញ្ជាក់ថា ជនបរទេសរូបនោះបានស្លាប់ដោយសារតែដំបៅក្លាយមេរោគចូលក្នុងឈាម ក្រោយពីគាត់បានធ្វើការកាត់ជើង។
យ៉ាងណាក៏ដោយ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅតម្កល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។