បង្រ្កាប​សង្វៀន​ជល់មាន់​ ​និង​វង់​អាប៉ោង​នៅ​ខណ្ឌមានជ័យ​ ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង៥នាក់​រួម​និង​អ្នកកាសែត៤នាក់​

​សមត្ថកិច្ច​ខណ្ឌមានជ័យ​ ​កាលពី​វេលា​ថ្ងៃត្រង់​ ​ថ្ងៃទី៣០​ ​មិថុនា​ ​ម្សិលមិញ​ ​បាន​ឆ្មក់​ចូ​លប​ង្ក្រាប់​ទីតាំង​ជល់មាន់​ ​មួយ​កន្លែង​ស្ថិត​ដី​ឡូ​តិ៍​មួយ​កន្លែង​ ​នៅក្នុង​ភូមិ​ឬស្សី​ ​សង្កាត់​ស្ទឹងមានជ័យ២​ ​ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន៩នាក់​ ​ក្នុង​នោះ​ ​បាន​អ្នកកាសែត​ ​ចំនួន៤នាក់​ ​ដកហូត​ ​មាន​ចំនួន៥ក្បាល​ ​និង​សំភារៈ​មួយចំនួន​ទៀត​។​ ​

ឈ្មោះ​ ​អ្នក​ញៀន​ល្បែង​ជល់​មាន​និង​អាប៉ោង​ ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ​ ​
​១​.​ឈ្មោះ​ ​ទិត្យ​ ​វិចិត្រ​ ​ភេទប្រុស​ ​អាយុ៣៧ឆ្នាំ​ ​
​២​.​ឈ្មោះ​ ​ហូ​ ​សំ​ផល​ ​ភេទប្រុស​ ​អាយុ​ ​អាយុ៤៥ឆ្នាំ​ ​
​៣​.​ឈ្មោះ​ ​គឹម​ ​ង៉ែត​សុពល​ ​ភេទប្រុស​ ​អាយុ៦២ឆ្នាំ​ ​
​៤​.​ឈ្មោះ​ ​សឿង​ ​សុង​ ​ភេទប្រុស​ ​អាយុ​ ​៤៩ឆ្នាំ​ ​
​៥​.​ឈ្មោះ​ ​ឡុង​ ​តារា​ ​ភេទប្រុស​ ​អាយុ២៧ឆ្នាំ​

​ចំណែក​អ្នកកាសែត​មានឈ្មោះ​
​១​.​ឈ្មោះ​ ​គ្រង​ ​រដ្ឋា​ ​ភេទប្រុស​ ​អាយុ​ ​៤៩ឆ្នាំ​ ​
​២​.​ឈ្មោះ​ ​មោក​ ​យេន​ ​ភេទប្រុស​ ​អាយុ​ ​៤១ឆ្នាំ​ ​
​៣​.​ឈ្មោះ​ ​គឹម​ ​សា​វិត​ ​ភេទប្រុស​ ​អាយុ​ ​២៩ឆ្នាំ​ ​
​៤​.​ឈ្មោះ​ ​ធួន​ ​រ៉ា​ធូ​ ​ភេទប្រុស​ ​អាយុ​ ​៥០​ ​ឆ្នាំ​

​តាម​សម្តី​សមត្ថកិច្ច​ ​នៃ​អធិការ​ខណ្ឌមានជ័យ​ ​បាន​អោយ​ដឹង​ថា​ ​មុន​និង​ឈាន​ទៅដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​ ​ជល់មាន់​និង​ ​អាប៉ោង​ខាង​ ​គឺ​ដោយមាន​ការ​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ​ថា​ទីតាំង​ខាងលើ​ ​តែ​មាន​អ្នក​ជល់មាន់​ ​ស្រែក​ហូរ​បង្ក​សំលេង​រំខាន​ដល់​ពួក​ ​មិនថា​ ​ថ្ងៃ​ចន្ទ័​ ​ឬ​អាទិត្យ​នោះ​ទេ​ ​។​ ​

​ដោយ​បាន​ទទួល​ដំណឹង​បែបនេះ​ ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ ​មានជ័យ​ដោយមាន​កា​រប​ញ្ជារ​ ​ពី​លោក​វរសេនីយ៍ទោ​ ​ម៉េ​ង​ ​វិមាន​តារា​ ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ ​បាន​បញ្ជា​រកម្​លាំង​អន្តរាគមន៍​និង​កម្លាំង​ជំ់​នាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ ​ដឹកនាំ​ដោយ​ ​លោក​ ​គង់​ ​វង្ស​ ​អធិការរង​ទទួលបន្ទុក​នគរបាល​យុត្តិ​ធ​ម៍​ ​បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ខាងលើ​ ​ជាក់ស្តែង​ ​ក៍​បាន​ឃាត់ខ្លួន​ ​មនុស្ស​ចំនួន៩នាក់​ ​ក្នុង​មាន​ ​អ្នកកាសែត​ចំនួន៤នាក់​ ​មាន់ជល់​ចំនួន៣ក្បាល​ ​ម៉ូតូ៤គ្រឿង​ ​ព្រមទាំង​វត្ថុ​តាង​ផ្សេង​ៗ​ ​បញ្ជួន​ខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុ​ស្តិ​នគរបាល​ស្ទឹងមានជ័យ២តែម្តង​ ​។​ ​

​បន្ទាប់ពី​ធ្វើការ​សាកសួរ​រួចហើយ​ ​ក្រុម​អ្នក​ញៀន​ល្បែង​ ​៥នាក់​ព្រមទាំង​អ្នកកាសែត​ ​ចំនួន៤នាក់​ ​រួម​ទាំង​ ​វត្ថុ​តាំង​ ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សុំ​នុំ​រឿង​ ​បញ្ជួន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ ​ដើម្បី​កសាង​សុំ​នុំ​រឿង​បន្ត​ ​បញ្ជូន​ទៅ​តុលាការ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close