ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​សន្ដិ​សុខ​ឯកជន​ ​ចង់​ឃើញ​ក្លិប​កម្សាន្ត​នានា​ប្រើប្រាស់​សន្តិសុខ​ឯកជន​ជំនួស​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​

​ក្នុង​ឱកាស​ចូលរួម​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ ​លើក​ទី១៧​ ​នៅ​ថ្ងៃទី០១​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​លោក​ឧត្តមសេនីយ៍ឯក​ ​លឹម​ ​សុខា​រស្មី​ ​ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​សន្ដិ​សុខ​ឯកជន​ ​លើកទឹកចិត្ត​ឱ្យ​បណ្ដា​ក្លិ​បក​ម្សាន្ដ​ ​ខារ៉ាអូខេ​ ​និង​កន្លែង​សប្បាយ​ភាព​ផ្សេង​ៗ​ ​បង្កើន​ការប្រើ​ប្រាស់​ភ្នាក់​ងា​រស​ន្ដិ​សុខ​ឯកជន​ ​ដើម្បី​ការ​ពារ​សន្ដិ​សុខ​ ​សណ្ដាប់ធ្នាប់​ ​ជំនួស​ការប្រើ​ប្រាស់​កម្លាំង​សមត្ថកិច្ច​ដែល​ខុសពី​ការកំណត់​ដោយ​ច្បាប់​។​

​លោក​ឧត្តមសេនីយ៍ឯក​ ​លឹម​ ​សុខា​រស្មី​ ​បាន​អំពាវនាវ​ដល់​បណ្ដា​គ្រឹះស្ថាន​ ​សប្បាយភាព​ទាំងអស់​ ​ជាពិសេស​ក្លិ​បក​ម្សាន្ដ​ ​ខារ៉ាអូខេ​ ​និង​កាស៊ីណូ​ ​មិន​ត្រូវ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​ឡើយ​ ​ត្រូវ​ជ្រើស​យក​ភា្ន​ក់​ងា​រស​ន្ដិ​សុខ​ឯកជន​ ​មក​ការពារ​កន្លែង​របស់​ខ្លួន​ ​ដោយ​ភ្នាក់​ងា​រស​ន្ដិ​សុខ​ឯកជន​ទាំងនោះ​ ​មានការ​បំពាក់បំប៉ន​ជំនាញ​ ​សមត្ថភាព​ ​វិជ្ជាជីវៈ​ ​និង​ច្បាប់​ត្រឹមត្រូវ​។​ ​

​គួរ​រំលឹក​ដែរ​ថា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋ​មន្ដ្​រី​ ​រដ្ឋ​មន្ដ្​រី​ក្រសួងមហាផ្ទៃ​ ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ ​ដោយ​ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​មានការ​យក​កងកម្លាំង​សមត្ថកិច្ច​ ​ដែល​ជា​អ្នក​អនុវត្តន៍​ច្បាប់​ ​ទៅ​ការពារ​នៅ​កន្លែង​កម្សាន្ដ​ ​ពិសេស​ក្លិប​ ​ខារ៉ាអូខេ​ ​និង​កាស៊ីណូ​ជាដើម​។​ ​សម្ដេច​ក្រឡាហោម​ក៏បាន​លើកទឹកចិត្ត​ឱ្យ​តាម​បណ្ដា​ក្លិ​បក​ម្សាន្ដ​ ​ខារ៉ាអូខេ​ ​ឬ​កន្លែង​សប្បាយភាព​ទាំងអស់​ ​គួរតែ​ប្រើប្រាស់​ភ្នាក់​ងា​រស​ន្ដិ​សុខ​ឯកជន​ឱ្យ​បាន​ច្រើន​ ​ខណៈ​ដែល​បច្ចុប្បន្ន​ភា្ន​ក់​ងា​រស​ន្ដិ​សុខ​ឯកជន​ ​ក៏​ទទួល​បានការ​បណ្ដុះបណ្ដាល​ ​ពីអ​គ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close