អាជ្ញាធរក្រុងសៀមរាប ចុះរុះរើរបងផ្ទះ២គ្រួសារ ដែលធ្វើរំលោភយកផ្លូវសាធារណៈ
នៅព្រឹកថ្ងៃទី២ ខែកក្កដា នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប បានចុះធ្វើការរុះរើរបងផ្ទះ២គ្រួសារ ដែលបានធ្វើរំលោភយកចំណីផ្លូវសាធារណៈ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
តាមអាជ្ញាធរថា ការចុះរុះរើនេះ ព្រោះតែ២គ្រួសារនេះ បានធ្វើរបងប៉ះពាល់ប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋចំនួនប្រមាណ៣០០គ្រួសារសម្រាប់ធ្វើដំណើរឆ្លងកាត់ជាសាធារណះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។