ពស់ថ្លាន់​អស់ទីជម្រក វាចេញមកក្រៅ ត្រូវពលរដ្ឋក្នុងសង្កាត់ភ្នំពេញថ្មីចាប់បាន

ពស់ថ្លាន់​មួយ​ក្បាល​ត្រូវ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ចាប់បាន​ ​និង​ប្រគល់ឲ្យ​អាជ្ញាធរ​ ​នៅ​ថ្ងៃទី៣​ ​ខែកក្កដា​ ​នេះ​ ​ដើម្បី​ទុក​បន្ត​ប្រគល់ឲ្យ​មន្រ្តី​អភិរក្ស​សត្វព្រៃ​។

​តាម​ការ​លើកឡើង​របស់​អាជ្ញាធរ​សង្កាត់​ភ្នំពេញថ្មី​ថា​ ​ពស់ថ្លាន់​នេះ​ ​គឺ​ពួកវា​រស់នៅ​តាម​ដី​វាល​ទំនេរ​ ​ឡូត៍​ ​ប្រឡាយ​ ​មួយចំនួន​ ​តែ​ដល់ពេល​ត្រូវ​គេ​ចាក់​ដី​លុប​បំពេញ​ ​ដើម្បី​សាងសង់​សំ​ណង់​ផ្សេង​ៗ​ ​ទើប​សត្វ​ពស់​ទាំងនោះ​ ​អស់​ជម្រក​ ​វា​ក៏​ចេញ​ឡើង​ចូលផ្ទះ​ប្រជាពលរដ្ឋ​បែបនេះ​។​

​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​សង្កាត់​ភ្នំពេញថ្មី​ ​គិត​មកទល់​ពេលនេះ​ ​សត្វ​ពស់ថ្លាន់​ចំនួន​ ​៤៥​ ​ក្បាល​ហើយ​ត្រូវ​បាន​អាជ្ញាធរ​សង្កាត់​ប្រគល់ឲ្យ​ខាង​មន្ត្រី​អភិរក្ស​សត្វព្រៃ​យក​ទៅ​អភិរក្ស​នៅ​តំបន់​សួនសត្វ​ភ្នំ​តាម៉ៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close