នំបញ្ចុក​ ​និង​ ​បង្អែម​ខ្មែរ​ ​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិ​ការណ៍​សង្គម​ ​និង​ ​វប្បធម៌​ ​ក្នុង​ប្រទេស​ស្វីស​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កា​រប្រារ​ព្វ​កម្មវិធី​ព្រឹត្តិ​ការណ៍​ ​សង្គម​ ​និង​វប្បធម៌​ ​ដែល​រៀបចំឡើង​នៅក្នុង​ប្រទេស​ស្វីស​ ​នៅ​រាត្រី​ថ្ងៃទី៣​ ​ខែកក្កដា​ ​ប្រទេស​កម្ពុជា​បាន​យកនំ​បញ្ចុក​ ​និង​ ​បង្អែម​ខ្មែរ​ ​បង្ហាញ​ដល់​បណ្តា​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជាស​មា​ជិ​ក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​ដោយ​រួមមាន​ទាំង​វត្តមាន​ ​លោក​ ​រ៉ូប៊ែ​រតូ​ ​អាហ្​សេ​វ៉េ​ឌូ​ ​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​ផង​ដែរ​។​ ​

​ក្រោយ​ពិសារ​នំបញ្ចុក​ ​និង​បង្អែម​ប្រពៃណី​ជាតិខ្មែរ​ ​ដែល​រៀបចំ​ដោយ​ចុងភៅ​មក​ពី​ប្រទេស​កម្ពុជា​ ​និង​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ ​រួចមក​ថ្នាក់ដឹកនាំ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​និង​ ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជាស​មា​ជិ​ក​អង្គការ​ពាណិជ្ជកម្ម​ ​ពិភពលោក​ ​សុទ្ធតែ​សំដែង​នូវ​ការ​កោតសរសើរ​ចំពោះ​រស់​ជាតិ​នៃ​ម្ហូប​ប្រពៃណី​ជាតិខ្មែរ​ ​គឺ​នំបញ្ចុក​ដែល​មាន​រស់​ជាតិ​ឆ្ងុយ​ឆ្ងាញ់​តែម្តង​។​ ​

​គួរ​កត់សំគាល់​ថា​ ​នៅក្នុង​ពិធី​បើក​ព្រឹត្តិ​ការណ៍​សង្គម​ ​និង​វប្បធម៌​ ​ដែ​លប្រារ​ព្វ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​នេះ​ដែរ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ ​ដែល​លើកឡើង​ពី​ចំនុច​សំ​ខាន់​ៗ​ ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ ​ពិភពលោក​ ​ក្នុង​នោះ​សម្តេច​តេជោ​ ​បាន​គូសបញ្ជាក់​ថា​ ​បច្ចុប្បន្ន​កម្ពុជា​មាន​ចំណងមិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អជា​មួយ​គ្រប់​ប្រទេស​ ​ដោយ​មិន​ប្រកាន់​របបនយោបាយ​ ​ហើយក៏​មាន​ទំនាក់ទំនង​ជាប្រក្រតី​ ​ជាមួយ​អង្គការ​អន្តរជាតិ​នានា​ ​ទាំង​ក្នុង​ក្របខណ្ឌ​តំបន់​ ​ក៏ដូចជា​ពិភពលោក​ដែរ​។​

​ទន្ទឹម​នេះ​ ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ក៏​រំលឹក​ផង​ដែរ​ថា​ ​កម្ពុជា​ពីមុន​ត្រូវ​បាន​គេ​ហ៊ុមព័ទ្ធ​ឯកោ​ ​និង​ត្រូវ​គេ​ប្រមាថ​ ​ប៉ុន្តែ​ឥឡូវនេះ​កម្ពុជា​បាន​ធ្វើស​មា​ហរ​ណ​កម្ម​ពេញលេញ​ជាមួយ​បណ្តា​ប្រទេស​នានា​ ​ក្នុង​រាល់​កិច្ចការ​អន្តរជាតិ​។​ ​ជាង​នេះ​ទៀត​ ​កម្ពុជា​ថែមទាំង​ ​បាន​ក្លាយជា​ប្រទេស​ដែល​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន​ទៅ​ជួយ​រក្សា​សន្តិភាព​នៅ​ប្រទេស​មួយចំនួន​វិញ​ ​ក្នុង​ក្របខណ្ឌ​ប្រតិបត្តិ​ការ​នៃ​អង្គការសហប្រជាជាតិ​ទៀតផង​។​ ​

​ចំនុច​សំខាន់​ដែល​សម្តេច​តេជោ​ ​ហ៊ុន​សែន​ ​ចង់​បង្ហាញ​ដល់​មជ្ឈដ្ឋាន​អន្តរជាតិ​ ​គឺ​កម្ពុជា​ចង់បាន​តែ​ភាព​ស្មើ​សិទ្ធ​ ​ស្មើភាព​ ​ស្មើមុខ​ ​ស្មើ​មាត់​ ​ជាមួយ​និង​បណ្តា​ប្រទេស​ទាំងអស់​លើស​កល​លោក​ ​ដោយ​មិន​ប្រកាន់​ថា​ ​ប្រទេស​តូច​ ​ប្រទេស​ធំ​ ​ប្រទេស​មាន​ ​រឺ​ក្រ​នោះ​ឡើយ​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close