សាស្រ្តា​ចារ្យ​ជនជាតិ​ជប៉ុន​ម្នាក់​ ​ប្រគល់​វត្ថុបុរាណ​ខ្មែរ៨៥មុខ​មក​ឲ្យ​កម្ពុជា​វិញ​

​វត្ថុបុរាណ​ខ្មែរ​ចំនួន៨៥មុខ​ ​ត្រូវ​បាន​លោកស្រី​បណ្ឌិត​ ​ហ្វូ​មី​កូ​ ​តា​កា​កុ​វ៉ា​ ​ជា​ជនជាតិ​ជប៉ុន​ ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ជូន​មករា​ជ​រដ្ឋាភិបាល​កម្ពុជា​ ​និង​ប្រជាជន​កម្ពុជា​វិញ​ ​នៅ​ព្រឹក​ថ្ងៃទី៥​ ​ខែកក្កដា​ ​នេះ​ ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញា​ណ​ខ័ន្​ធ​ស្វាមី​របស់​លោ​កិ​ស្រី​ ​គឺ​លោក​បណ្ឌិត​សាស្រ្តា​ចារ្យ​ ​ម៉ូ​រី​ហ្វូ​មី​ ​តា​កា​កុ​វ៉ា​។​

​វត្ថុបុរាណ​ទាំង៨៥មុខ​ ​ដែល​ត្រូវ​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​នោះ​មាន​ដូចជា​ ​បរិមា​ព្រហ្មញ្ញ​សាសនា​ ​ព្រះពុទ្ធ​សាសនា​ ​គ្រឿង​លំអ​ ​ត្រា​មាន​លំអ​រូប​សត្វ​ធ្វើ​ពី​សំរិទ្ធ​ ​បំណែក​តុបតែង​ ​ខ្សែក​ធ្វើ​ពី​មាស​ ​កុលាលភាជន៍​ ​និង​អកកំបោរ​ធ្វើ​ពី​ស្ពាន់​ ​ដែល​មាន​អាយុកាល​ក្នុង​សម័យ​បុរេប្រវត្តិ​សាស្រ្ត​សម័យមុន​អង្គរ​ ​សម័យ​អង្គរ​ ​និង​សម័យ​ក្រោយ​អង្គរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close