សមត្ថកិច្ច​ចម្រុះ​ ​ចុះ​ផ្អាក​គ្រឿងចក្រ​កាយ​រណ្តៅ​ដី​ ​នៅ​សង្កាត់​ស្រង៉ែ​ ​ក្រុង​សៀមរាប​

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ​ដោយមាន​ការសម្រប​សម្រួល​ពី​លោក​ ​សំរិទ្ធ​ ​សុខុន​ ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​ ​នៅ​ព្រឹក​ថ្ងៃទី៥​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​បាន​ចុះ​ធ្វើការ​ឃាត់​គ្រឿងចក្រ​ចំនួន២៣គ្រឿង​ ​ដែល​បាន​ធ្វើសកម្មភាព​កាយ​រណ្តៅ​ដី​ខុសច្បាប់​នៅ​ចំណុច​ភូមិ​តាច​ក​ ​សង្កាត់​ស្រង៉ែ​ ​ក្រុង​សៀមរាប​។​

​ម្ចាស់​គ្រឿងចក្រ​ ​នៃ​ការ​កាយ​រណ្តៅ​នោះ​ ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​អេង​ ​សុខ​ហ្គេច​ ​ដោយ​បាន​ធ្វើសកម្មភាព​ជាច្រើន​ខែ​មក​ហើយ​។​

​គួរ​រំលឹក​ដែរ​ថា​ ​កាលពី​សប្តាហ៍​កន្លងទៅ​នេះ​ ​លោក​ ​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ ​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹង​រឹង​ដល់​មន្រ្តី​អាជ្ញាធរ​ទាំងអស់​ ​ត្រូវ​ពិនិត្យមើល​រណ្តៅ​ដី​នៅ​តាម​ភូមិ​សាស្រ្ត​របស់​ខ្លួន​ ​ហើយ​ថា​ ​ប្រសិនបើ​រណ្តៅ​ដី​ណា​គ្មាន​ច្បាប់​ ​គឺ​ត្រូវ​ឃាត់​ ​និង​រឹបអូស​គ្រឿងចក្រ​មិន​ឲ្យ​ធ្វើសកម្មភាព​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close