សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ២នាក់​ ​ក្រោយ​នាំ​លុយ​ជាង២លាន​ដុល្លារ​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រលា​នយន្​ត​ហោះ​ខេត្តសៀមរាប​

​យោង​តាម​របាយការណ៍​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រក​ ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ ​បាន​ឲ្យដឹង​ថា​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ដែល​ត្រូវ​នឹង​ថ្ងៃទី៧​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ចំនួន២នាក់​ ​ក្រោយពី​ពួកគេ​បាន​នាំ​យក​លុយ​ជាង២លាន​ដុល្លារ​អាមេរិក​ពីទី​ក្រុង​ហុងកុង​ ​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់។​

​ជនជាតិ​កូរ៉េ​ទាំង២នាក់​ ​៖​ ​1​-​ឈ្មោះ​ ​YOON​ ​WONGI​,​ ​M​,​ ​DOB​:​ ​07​/​10​/​1986​,​ ​PN​:​ ​M54310302​ ​និង​ ​2​-​ឈ្មោះ​ ​SONG​ ​HYUNHOO​,​ ​M​,​ ​DOB​:​ ​24​/​09​/​1975​,​ ​PN​:​ ​M41060548​ ​។​

​ចំណែក​លុយ​ពួកគេ​នាំ​យក​មក​ដោយ​ខុសច្បាប់​នោះ​ ​មាន​ចំនួន២,២០០,០០០​$​ ​(​ពីរ​លាន​ពីរ​សែន​ដុល្លារ​អាមេរិក​)​ ​។​

​ក្រោយមក​ជនជាតិ​កូរ៉េ​ទាំង២នាក់​ ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​ប្រតិបត្តិ​ការ​ទី១​ ​(​សៀមរាប​)​ ​នាយកដ្ឋាន​ស៊ើបអង្កេត​ ​និង​អនុវត្ត​នីតិវិធី​ ​ចំណែក​ឯ​ប្រាក់​ដុល្លារ​ចំនួន​ ​ចំនួន​ ​២,២០០,០០០​$​ ​ត្រូវ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​គយ​និង​រដ្ឋ​ករ​ប្រចាំការ​ក្នុង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ដើម្បី​បន្ត​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close