ចាប់ពី​ថ្ងៃនេះ​ ​កម្ពុជា​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ជាមួយ​និង​របប​ខ្យល់មូសុង​និរតី​

​ក្រសួងធនធានទឹក​ ​និងឧតុនិយម​បាន​ឲ្យដឹង​ថា​ ​ចាប់ពី​ថ្ងៃទី៩​ ​ខែកក្កដា​ ​ដល់​ថ្ងៃទី១៥​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ប្រទេស​កម្ពុជា​យើង​នឹង​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ ​ជាមួយ​និង​របប​ខ្យល់មូសុង​និរតី​កម្រិតមធ្យម​។​

​ស្ថានភាព​នេះ​នឹង​ធ្វើឲ្យ​ ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​ ​មាន​ជាអាទិ៍​ ​ខេត្តកោះកុង​ ​និង​ខេត្ត​ព្រះសីហនុ​ ​នឹងអាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​មធ្យម​។​

​បណ្តា​ខេត្ត​-​ក្រុង​នៅ​តំបន់​វាលទំនាប​កណ្តាល​ ​ភាគ​ខាងជើង​ ​និង​ភាគ​ពាយ័ព្យ​ ​នឹងអាច​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​ ​ក្នុង​នោះ​ភាគ​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​ដោយឡែក​បណ្តា​ខេត្ត​ ​និង​រាជធានី​ ​នៅ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម​ ​និង​ខេត្ត​នៅ​ភាគ​ខាងកើត​ ​ជាប់នឹង​ប្រទេស​វៀតណាម​ ​នឹងអាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម​ ​និង​ភាគ​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​បើ​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ ​បាតុភូត​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ ​នៅតែ​បន្ត​កើតមាន​ ​ជាពិសេស​នៅ​តំបន់​វាលទំនាប​ ​ដូច្នេះ​ក្រសួង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ ​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close