គ្រូបង្រៀន​ភាសាអង់គ្លេស​នៅ​មណ្ឌល​មេត្តាករុណា​ម្នាក់​ ​ខ្យល់គ​ដេក​ស្លាប់​គ្មាន​អ្នកដឹង​

​គ្រូបង្រៀន​ភាសា​អង់​គ្លេ​សនៅម​មណ្ឌល​មេត្តាករុណា​ ​ស្ថិតនៅ​ក្នុង​សង្កាត់​ស្រង៉ែ​ ​ក្រុង​សៀមរាប​ ​បាន​ខ្យល់គ​ដេក​ស្លាប់​ក្នុង​បន្ទប់​តែម្នាក់ឯង​ដោយ​ពុំ​មាន​អ្នកណា​ដឹង​ ​ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី៨​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​។​

​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​ប្រុស​ ​ភារិ​ទ្ធ​ ​ភេទប្រុស​ ​អាយុ​ ​28ឆ្នាំ​ ​ជនជាតិ​ខ្មែរ​មុខ​បរ​ ​គ្រូបង្រៀន​ភាសាអង់គ្លេស​ ​នៅ​មណ្ឌល​មេត្តា​កុរ​ណា​ ​និង​មាន​ស្រុកកំណើត​នៅ​ ​ភូមិ​ ​ក្រែក​ ​ឃំុ​ ​ក្រែក​ ​ស្រុក​ ​ពញាក្រែក​ ​ខេត្ត​ ​កំពង់ចាម​ ​។​ ​

​តាម​ឈ្មោះ​ ​ឆែម​ ​ចន្ថា​ ​ភេទ​ស្រី​ ​អាយុ​ ​26​ ​ឆ្នាំ​ ​ដែល​ជា​បុគ្គ​លឹ​ក​នៅ​មណ្ឌល​មេត្តាករុណា​បាន​ឲ្យដឹង​ថា​ ​នៅ​វេលា​ម៉ោង07និង50នាទី​ព្រឹក​ថ្ងៃទី08​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​លោកស្រី​ប្រធាន​អង្គការ​បាន​ឲ្យ​នាង​ទៅ​សួរ​លោក​ ​ប្រុស​ ​ភារិ​ទ្ធ​ ​ដែល​មិនឃើញ​ក្រោក​មក​ធ្វើការងារ​ ​ហើយ​នៅពេល​នាង​ទៅដល់​មុខ​បន្ទប់​ ​ឃើញ​ទ្វារ​មុខ​ចាក់សោ​រដាក់​កន្លឹះ​ខាងក្នុង​ ​ហើយ​នាង​ក៏​គោះ​ទ្វា​ហៅ​ ​តែ​មិន​ឆ្លើយ​ ​រួច​កើ​បើក​បង្អួច​កញ្ចក់​មើល​ ​ក៏​ឃើញ​ជនរងគ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​ ​ទើប​រាយការណ៍​មក​សមត្ថកិច្ច​។​

​តាម​ការពិនិត្យ​ ​និង​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ​ជនរងគ្រោះ​ស្លាប់​ដោយសារ​កើត​ខ្យល់គ​ ​ដោយ​គ្មាន​ការ​ជួយ​សង្រ្គោះ​បឋម​បណ្តាល​ឲ្យ​គាំងបេះដូង​។​

​ចំពោះ​សាកសព​សមត្ថកិច្ច​បាន​ធ្វើការ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close