កូនឈើ​ចំនួន​ជាង​ ​៥០០០ដើម​ ​ត្រូវ​បាន​ដាក់ដាំ​នៅ​ខេត្ត​ឧត្តរមានជ័យ​ ​អបអរ​ថ្ងៃ​រុក្ខទិវា៩​ ​កក្កដា​

​នៅ​ព្រឹក​ថ្ងៃទី៩ខែកក្កដា​ឆ្នាំ២០១៩នេះ​ ​ឯកឧត្ដម​ ​ប៉ែន​ ​កុសល្​យ​ ​អភិបាលខេត្ត​ឧត្ដរមានជ័យ​ ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធីបុណ្យ​រុក្ខជាតិ​ ​ដោយមាន​ការ​ដាំ​កូ​ឈើ​ប្រមាណ៥ពាន់​ដើម​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​ប៉ែន​ ​កុសល្​យ​ ​បាន​មានប្រសាសន៍​ថា​ ​ព្រៃឈើ​គឺជា​ប្រភព​ធន​ធម្មជាតិ​ដ៏​សំខាន់​ ​សម្រាប់​ប្រទេសជាតិ​យើង​ ​ដូច្នេះ​សូម​អាជ្ញា​ធម៌​ ​ក៏ដូចជា​ ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវ​នាំគ្នា​បំផុសស្មារតី​ ​បងប្អូន​ប្រជាពលរដ្ឋ​ ​ឲ្យ​ស្រឡាញ់​ព្រៃឈើ​ ​ចូលរួម​ដាំដុះ​ ​និង​ការពារ​ព្រៃឈើ​ ​ក៏ដូចជា​ជួយ​ជ​ម្រុ​ញ​ផលប្រយោជន៍​ ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ជីវភាពរស់នៅ​ ​ការ​បង្ក​របង្​កើន​ផល​កសិកម្ម​ ​និង​បង្កើន​សុខមាលភាព​គ្រួសារ​ ​ព្រមទាំង​ជួយ​លើកស្ទួយ​បរិស្ថាន​សង្គម​ទៀតផង​ ​។​

​ឯកឧត្ដម​បន្ត​ថា​ ​ការ​ដាំ​កូនឈើ​ឡើងវិញ​ ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ ​ដើម្បី​គ្រប់គ្រង​ ​អភិរក្ស​ធនធាន​ព្រៃឈើ​ ​ធនធាន​ធម្មជាតិ​ចម្រុះ​ ​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ​ ​កាត់បន្ថយ​គ្រោះ​ធម្មជាតិ​នានា​ ​និង​ការ​ស្រូប​យក​ឧស្ម័នកាបូនិច​ពី​បរិយាកាស​វិញ​ ​ជាពិសេស​បាន​បំផុសស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​យល់​កាន់តែ​ច្បាស់​អំពី​អត្ថ​ប្រយោជន៍​នៃ​ព្រៃឈើ​ ​និង​ចេះ​ស្រឡាញ់​ ​ធនធាន​ធម្មជាតិ​ ​លើកកម្ពស់​ស្មារតី​ ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​ ​ដែល​មានស្រាប់​ ​និង​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​ ​ក្នុង​ការ​ដាំ​ដើមឈើ​ ​ដើម្បី​ស្ដារ​ធន់​ធាន​ធម្មជាតិ​ឡើងវិញ​ ​និង​សេចក្តី​សុខចម្រើន​នៃ​ប្រទេសជាតិ​យើង​ទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close