លោកអធិការរងខណ្ឌដូនពេញម្នាក់ស្លាប់ សង្ស័យដោយសារខ្យល់គរ
លោក ឈឹម វណ្ណី អធិការរងទទួលផ្នែកអន្តរាគមន៍នៅខណ្ឌដូនពេញមួយរូប ត្រូវបានផុតដង្ហើមនៅយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ដែលគេពុំទាន់ដឹងថា មរណៈភាពនេះ បណ្ដាលឬកេីតឡេីងដោយសារអ្វីឡេីយទេ ក៏ប៉ុន្តែ រូបលោកត្រូវបានគេបង្ហោះនៅលេីហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា គាត់បានស្លាប់ដោយសារខ្យល់គ។
ទោះជាយ៉ាងណា គេពុំទាន់មានសេចក្តីរាយការណ៍ជាក់លាក់នៅឡេីយទេ ពីនគរបាលជំនាញ និងគ្រូពេទ្យបច្ចេកទេសកោសល្យវិច្ច័យថា គាត់ស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។