ប្រធានាធិបតីហ្វីលីពីន ចង់បញ្ចូន​កម្លាំងទាហានទៅកាន់ប្រទេសចិន

ប្រធានាធិបតីហ្វីលីពីនលោក​ឌូទើរទេ បានបង្ហាញពីទស្សនមួយបង្ករឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ​លោក មិនមែនបញ្ចូន់ទាហានទៅប្រឆាំងចិន ដោយសារតែវិវាទនៅលើដែនសមុទ្រនោះឡើយ គឺការបញ្ចូនទាហានទៅចិនគឺដើម្បីហ្វឹកហាត់ពីសម្ថភាព​សម្រាប់ប្រឆាំងភេរវកម្ម ។ ជាមួយគ្នានេះដែរ​ទីក្រុងម៉ានីល​នៅតែព្រួយបារម្ភពីសកម្មភាពកសាង ដោយខុសច្បាប់របស់ចិន​នៅលើដែនសមុទ្រចិនភាគខាងត្បូង។

តាមសារព័ត៌មាន​ Philippine Star  លោកឌូទើរទេ​ មានបំណងឲ្យមានការហ្វឹកហាត់​ដល់កម្លាំងទាហានហ្វីលីពីន  ដែលជាកម្លាំងធ្លាប់សមទៅនិងកិច្ចសហការជាមួយអាមេរិក​។ នៅពេលដេលគ្មានអាមេរិកជួយ កម្លាំងទាហានហ្វីលីពីនដូចជាមិនមានភាព ជឿជាក់ ។ ទាំងនោះហើយ ទើបលោក ចង់ឲ្យទាហានរបស់ខ្លួន មានគ្រូពីរផ្សេងគ្នា ដើម្បីជាការរីកចំរើន។

ប្រធានាធិបតីឌូទើរទេ​ បានបញ្ចាក់នៅក្នុងឧកាសខួបគំរាប់ទី​២០ថ្ងៃបង្កើត ក្លឹបអ្នកជំនួញ​ ចិនហ្វីលីពីន នៅទីក្រុងម៉ានីល ថា​«ភាគច្រើនទាហានហ្វីលីពីន ពឹងផ្អែកលើអាមេរិក នៅពេលនេះចាំបាច់ត្រូវតែ បង្កើនទំនាក់ទំនងជាមួយចិនដើម្បីធ្វើឲ្យមានទល្យភាព​។ ខ្ញុំគិតថា សាលាបណ្តុះបណ្តាលនៅចិននិងជួយឲ្យទាហានរបស់លោក មានសម្ថភាពជាងមុន នៅក្នុងសកម្មភាពប្រឆាំងភេរវកម្ម»។

លោកឌូទើរទេ​ក៏បានបញ្ចាក់ទៀតថា  គម្រោងបញ្ចូនទាហានទៅកាន់ប្រទេសចិន ហ្វឹកហាត មានន័យថា ទីក្រុងម៉ានីល នឹងកាត់ផ្តាច់ទំនាក់ទំនងសម្ព័ន្ធមិត្តទាំងស្រុង ជាមួយអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close