គិត​ត្រឹម​ដើមខែ​កក្កដា​នេះ​ ​ជំងឺគ្រុនឈាម​នៅ​កម្ពុជា​បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់២៥នាក់​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ ​បាន​ឲ្យដឹង​ថា​ ​ត្រឹម​រយៈពេល២ខែ​ ​ពោល​គឺ​ចាប់ពី​ដើមខែ​ឧសភា​ ​រហូតមកដល់​ដើមខែ​កក្កដា​ ​ឆ្នាំ២០១៩នេះ​ ​នៅ​ប្រទេស​កម្ពុជា​យើង​ ​ជំងឺគ្រុនឈាម​បាន​កើតឡើង​សរុប​ចំនួន១៥០០០នាក់​ ​និង​បណ្តាល​ឲ្យ​ស្លាប់​ចំនួន២៥នាក់​។​

តាម​ការ​បញ្ជាក់​របស់ក្រ​សួង​សុខាភិបាល​ថា​ ​ក្រោយ​ផ្ទុះឡើង​នូវ​ជំងឺគ្រុនឈាម​នា​ដើមខែ​ឧសភា​នោះ​ ​ក្រសួង​បាន​អនុវត្ត​កិច្ច​អន្តរាគមន៍​ជាបន្ទាន់​ ​ដោយ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ពិសេស​អាជ្ញាធរ​ដែនដី​ក្នុង​ការ​ដាក់ថ្នាំ​សម្លាប់​ដង្កូវ​អ​ទឹក​ក្នុង​អាង​ ​ឬ​ពាងទឹក​ក្នុង​តំបន់​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺគ្រុនឈាម​។​ ​ជា​លទ្ធផល​ ​ក្រោយ​ធ្វើ​បទ​អន្ក​រា​គមន៍៣០ថ្ងៃ​កន្លងមក​ ​ក្រសួងសុខាភិបាល​ ​សង្កេតឃើញ​ថា​ ​ជំងឺគ្រុនឈាម​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​ ​ដោយ​ក្នុង​នោះ​ជំងឺគ្រុនឈាម​បាន​ថយ​ចុះ​ក្នុង​ខេត្ត​ចំនួន១១​ ​រួមមាន​ខេត្តពោធិ៍សាត់​ ​តាកែវ​ ​ស្ទឹងត្រែង​ ​ស្វាយរៀង​ ​រតនគិរី​ ​ប៉ៃលិន​ ​កោះកុង​ ​កំពង់ធំ​ ​បាត់ដំបង​ ​ព្រះសីហនុ​ ​មណ្ឌលគិរី​ ​។​ ​ហើយ​ខេត្តក្រចេះ​ ​កំពត​ ​ព្រៃវែង​ ​និង​ខេត្ត​កែប​ ​មាន​ស្ថានភាព​នៅ​មិន​មាន​កើតឡើង​ករណី​ឈឺ​នោះ​ឡើយ​។​

​យ៉ាងណាក៏ដោយ​ ​ក្រសួងសុខាភិបាល​ ​ក៏​នៅតែ​ធ្វើការ​អំពាវនាវ​សារ​ជាថ្មី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ​ចូលរួម​យ៉ាងសកម្ម​ ​អនុវត្ត​វិធានការ​ការពារ​ជំងឺគ្រុនឈាម​ ​តាមរយៈ​ការអនុវត្ត​វិធានការ​ចំនួន៤ចំណុច​របស់ក្រ​សួង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close