ឧកញ៉ា​ ​សឹង​ ​សំ​អុល​ ​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការខេត្ត​មណ្ឌលគិរី​

​យោង​តាម​បណ្តាញ​សង្គម​របស់​ឧត្តមសេនីយ៍​ត្រី​ ​អេង​ ​ហ៊ី​ ​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ ​ធនធាន​ធម្មជាតិ​ ​បាន​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១១​ ​ខែកក្កដា​ ​នេះ​ថា​ ​ឧកញ៉ា​ ​ស៊ឹង​ ​សំ​អុល​ ​និង​បក្ខពួក​ចំនួន៣នាក់​ទៀត​ ​ដែល​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ ​ដើម្បី​បន្ត​នីតិវិធី​ហើយ​។​

គួរ​រំលឹក​ថា​ ​ឧកញ៉ា​ ​សឹង​ ​សំ​អុល​ ​និង​បក្ខពួក​ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី៩​ ​ខែកក្កដា​ ​នៅក្នុង​ប្រតិបត្តិ​ការ​បង្រ្កាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​សៅ​ ​សុខា​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ប្រតិបត្តិ​ការនោះ​ ​កម្លាំង​បាន​ធ្វើ​រឹបអូស​រថយន្ត​ចំនួន៤០គ្រឿង​ ​និង​បាន​បំផ្លាញ​ចោល​រថ​យន្ត​ប៉ាកុ​ង​ដឹកឈើ​នៅក្នុង​ព្រៃ​ជ្រៅ​ចំនួន៤គ្រឿង​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close