ពិ​ព័ណ៌​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី​ ​នៅ​ខេត្តសៀមរាប​ ​នឹង​មាន​ក្រុមហ៊ុន​ជាង១០០ចូលរួម​

​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី១២​ ​ខែកក្កដា​ ​រៀបចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​រយៈពេល៣ថ្ងៃ​ ​ពី​ថ្ងៃទី១៩​ ​ដល់២១​ ​កក្កដា​ ​នៅ​លើទឹក​ដី​អង្គរ​ខេត្តសៀមរាប​ ​នឹង​មានការ​តាំង​បង្ហាញ​ផលិតផល​ចម្រុះ​ដោយក្រុម​ហ៊ុន​ជាង​ ​១០០ក្រុមហ៊ុន​មក​ពី​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​។​

ជាមួយគ្នា​ពិ​ព័រ​ណ៌​នោះ​ ​ក៏​មាន​អម​ជាមួយ​វេទិកា​ធុរកិច្ច​ ​កម្មវិធី​សម្តែង​សិល្បៈ​ ​ការប្រកួត​កីឡា​មិត្តភាព​ ​ការ​ផ្លាស់​ប្តូរ​លិខិត​អបអរសាទរ​ ​ការ​ចងក្រង​សៀវភៅ​មិត្តភាព​ខួប​ ​៦០ឆ្នាំ​ ​មហោស្រព​ភាពយន្ត​ ​និង​ការ​សម្ពោធ​សមិទ្ធផល​នានា​។​

​គួរ​ជម្រាប​ដែរ​ថា​ ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី​ ​កាលពី​ឆ្នាំ២០១៨​ ​សម្រេច​បាន​ទឹកប្រាក់​ចំនួន​ ​៥៥៨.៦២លាន​ដុល្លារ​ ​ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ ​ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី​ ​មាន​ទឹកប្រាក់​ ​៣៣លាន​ដុល្លារ​ ​និង​នាំចូល​មាន​ទឹកប្រាក់​ ​៥២៥.៦លាន​ដុល្លារ​។​ ​គិត​ត្រឹម​ខែមេសា​ ​ឆ្នាំ២០១៩​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន​ ​១៩៦.២៦លាន​ដុល្លារ​ ​គឺ​បាន​កើនឡើង​ ​១០.៤៨​%​ ​ធៀប​រយៈពេល​ដូចគ្នា​ ​ក្នុង​ឆ្នាំ២០១៨​។​

​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​ភាគី​ទាំងពីរ​បាន​ចុះ​អនុស្សរណៈ​ ​ស្តី​ពី​ការ​មិន​យកពន្ធ​ត្រួត​គ្នា​ ​និង​ការ​បង្ការ​អំពើ​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ប្រាក់ចំណូល​ ​ព្រមទាំង​អនុស្សរណៈ​ស្តី​ពី​ការ​កសាង​សមត្ថភាព​លើ​វិស័យ​កសិកម្ម​ ​និង​សេដ្ឋកិច្ច​។​ ​ដោយឡែក​សម្រាប់​វិស័យ​ទេសចរណ៍​ ​កាលពី​ថ្ងៃទី២១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ឥណ្ឌូ​នេ​ស៊ី​បាន​បង្កើត​ជើងហោះហើរ​ត្រង់​ ​ពីទី​ក្រុង​ហ្សាកាតា​-​ភ្នំពេញ​-​ហ្សាកាតា​ ​ដោយក្រុម​ហ៊ុន​ ​City​ ​Link​ ​Indonesia​ ​រៀងរាល់ថ្ងៃ​ច័ន្ទ​-​ពុធ​-​សុក្រ​ ​ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ ​Airbus​ ​320​ ​ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ ​១៨០នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close