ថៃចាប់ខ្លួនជនជាតិរុស្ស៊ី១០នាក់ បង្រៀនសិច នៅ ប៉ាទីយ៉ា
ប៉ាទីយ៉ា ជាទីក្រុងដ៏ល្បីល្បាញ់បំផុតនៅក្នុងប្រទេសថៃ ទាក់ទាញផ្ញៀសទេសចរណ៍បរទេសជាច្រើនទៅកាន់ទីនោះ ដោយសារតែវិស័យឧស្សាហកម្ម ផ្លូវភេទ ។ កាលពីថ្ងៃទី ២៦ខែកុម្ភៈ ប៉ូលិសថៃបានចាប់ខ្លួនជនជាតិរុស្ស៊ី១០នាក់ដែលបាន បើកថ្នាក់បង្រៀន តិចនិច ស៊ិច ដល់ជនបរទេស ក្នុងនោះមានជនជាតិរុស្ស៊ីផ្ទាល់ នៅក្នុងទីក្រុងនេះ។
សារព័ត៌មានរ៉័យទ័របានដកស្រងសម្តី ប៉ូលិសថៃបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលបានចាប់ខ្លួន មានឈ្មោះ Alex Lesley ជាបុគ្គលទទួលសារភាពថា « Sex Guru` (គ្រូសិច) ។លោកធ្លាប់មានភាពល្បីល្បាញ កាលពីឆ្នាំកន្លងមកដោយសារតែមានព័ត៌មានថាលោកនឹងឈរឈ្មោះបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅឆ្នាំ២០១៨ ប៉ុន្តែលោក ក៏បានលុបចោលគម្រោងខាងលើ ។
ក្រុមជនជាតិរុស្ស៊ីខាងលើរងការចោទប្រកាន់ពីបទ ធ្វើការងានៅក្នុងប្រទេសថៃដោយមិនមានការអនុញ្ញាត្តិ មិនសុំច្បាប់ មិនមែនចាប់ដោយសារតែបើកថ្នាក់រៀនសិចនោះឡើយ។ក្នុងចំណោមជនជាតិរុស្ស៊ីនោះមានមួយចំនួន ហួស វីសាទៅទៀត និង៣នាក់ផ្សេងទៀតចូលក្នុងប្រទេសថៃដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ក្រុមគ្រូបង្រៀនសិចដែល បានចាប់ខ្លួននោះ កំពុងតែ បង្រៀនដល់សិស ជាង៤០នាក់ជាជនជាតិរុស្ស៊ី ទាំងបុរសនិងស្ត្រី នៅក្នុងសណ្ឋាគាមួយនៅទីក្រុងប៉ាទីយ៉ា។ សិស្សដែលចូលរៀនគឺត្រូវ បង់ប្រាក់ប្រមាណ ២មឺនបាតសម្រាប់វគ្គបង្រៀននិមួយៗ។
មន្ត្រីប៉ូលិសនៅទីក្រុងប៉ាទីយាលោក Apichai បានលើកឡើងថា «យើងបានចោទប្រកាន់ជនជាតិរុស្ស៊ីទាំង១០នាក់ ពីការរស់នៅថៃលើកកំណត់ វិសា ។ ពួកគេ បើកសាលារៀន បង្រៀងពីបច្ចេកទេសសិចដលជនជាតិរុស្ស៊ី មិនមែនជាការហាមប្រាំនោះឡើយ តែ មិនសុំច្បាប់និងរស់នៅដោយខុសច្បាប់ហួសវិសា ទើប ឈានដល់ការឃាត់ខ្លួន។
ប៉ូលិសថៃបានឲ្យដឹងថា នៅពេលនេះ តំណាង អគ្គរដ្ឋទូតថៃនៅទីក្រុងបាំងកក់បានធ្វើដំណើរទៅកាន់ទីក្រុងប៉ាទីយា ដើម្បីធានាដល់ពលរដ្ឋទាំង១០នាក់ខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។