រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ទុក​រយៈពេល៣០ថ្ងៃ​ ​ដល់​អ្នកមាន​ដី​នៅ​បឹង​ជើងឯក​ ​មក​បង្ហាញ​ទំហំដី​របស់​ខ្លួន​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី១៥​ ​កក្កដា​ ​ម្សិលមិញ​នេះ​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ ​ស្តី​ពី​ការវាស់វែង​ ​និង​ការកំណត់​ព្រំ​ដី​ក្នុង​បឹង​ជើងឯក​ ​ស្ថិតនៅ​ខណ្ឌមានជ័យ​ ​និង​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​។​

​តាម​ការ​បញ្ជាក់​របស់​សាលាក្រុង​ថា​ ​ពេលនេះ​ខ្លួន​កំពុងតែ​ធ្វើការ​វាស់វែង​ ​និង​កំណត់​ព្រំ​ដី​ក្នុង​ផ្ទៃ​បឹង​ជើងឯក​ ​ដោយ​បាន​ស្វែងរក​ចំណុច​ព្រំ​ដី១៩០ហិ​ក​តា​ ​ដែល​ត្រូវ​បម្រុង​សម្រាប់​អភិវឌ្ឍ​ ​និង​ស្វែងរក​ចំណុច​ព្រំដែន​អ្នកកាន់កាប់​លើ​ផ្ទៃដី​ ​១៩០ហិ​ក​តា​ ​ដែល​ត្រូវ​បម្រុងទុក​សម្រាប់​អភិវឌ្ឍ​,​ ​ក្នុង​នោះ​ក៏​ស្វែងរក​ចំណុច​ព្រំ​ដី​ផ្ទៃ​បឹង​ជើងឯក​ទំហំ​ ​១៨១ហិ​ក​តា​ ​ដែល​ត្រូវ​រក្សាទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​ព្រមទាំង​កំណត់​និយាម​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់​ទីតាំង​បឹង​ជើងឯក​។​

​ប៉ុន្តែ​ដោយ​ពិនិត្យ​ឃើញថា​ ​ម្ចាស់​ក្បាលដី​ពាក់ព័ន្ធ​មួយចំនួន​នៅ​មិនទាន់​បាន​ផ្តល់​កិច្ចសហការ​នោះ​ ​សាលាក្រុង​ ​នឹង​ទុក​រយៈពេល៣០ថ្ងៃ​ទៀត​ ​គិត​ចាប់ពី​ថ្ងៃទី១៥​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​រហូតដល់​ថ្ងៃទី១៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ជាកំហិត​ ​សម្រាប់​សាធារណជន​ ​និង​អង្គភាព​នានា​ដែល​មានការ​ពាក់ព័ន្ធ​នឹង​ដីធ្លី​ក្នុង​តំបន់​បឹង​ជើងឯក​ ​សូម​រាស់​រាន់​ចូលរួម​សហការ​ឲ្យបាន​ទាន់ពេល​វេលា​ ​ហើយ​ថា​ ​ផុត​ថ្ងៃកំណត់​ខាងលើ​ ​សាលាក្រុង​នឹង​មិន​ទទួល​វាស់វែង​ ​ឬ​ដោះស្រាយ​សំណូមពរ​ណាមួយ​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close