ជប៉ុន​ ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង៥០០លាន​យ៉េន​ ​សម្រាប់​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​នៅ​កម្ពុជា​

​នៅ​ថ្ងៃទី១៧​ ​ខែកក្កដា​ ​ខាងមុខនេះ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នឹង​ធ្វើការ​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ ​ដោយ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ​៥០០លាន​យ៉េន​ ​សម្រាប់​អនុវត្ត​គម្រោង​ ​«​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​»​ ​នៅ​កម្ពុជា​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ ​ក្នុងឋានៈជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​មួយ​ ​ជប៉ុន​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដែល​បាន​រួមចំណែក​ដល់​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​សេដ្ឋកិច្ច​ ​និង​សុខុមាលភាព​សង្គម​ ​ព្រមទាំង​បង្កើន​ការ​តភ្ជាប់​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close