ស្ថានទូតបារាំងនៅអាហ្វ្រិកខាងលិចរងការវាយប្រហារ
ខ្មាន់កាំភ្លើង៤នាក់បានបើកការវាយប្រហារទៅលើស្ថានទូតបារាំង នៅ Burkina Faso និងទីតាំងយោធារបស់ប្រទេសនេះកាលពីថ្ងៃទី២ខែមីនា ហើយជនដៃដល់ទាំង៤នាក់ត្រូវបានសម្លាប់។
សារព័ត៌មាន AFP បានផ្សាយថា ក្រុមប្រដាប់អាវុធ បានបើកការវាយប្រហារ នៅទីតាំងស្ថានទូត បារាំងនៅ Burkina Faso និងទីតាំងយោធា។ ការវាយប្រហារកើតឡើងនៅព្រឹកថ្ងៃទី២ខែមីនា ស្ថិតនៅកណ្តាលទីក្រុង Ouagadougou ប្រទេស Burkina Faso ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានមនុស្ស ៥នាក់បំពាក់ដោយអាវុធ ចុះពីរថយន្ត បាញ់ប្រហារទៅលើ អ្នកធ្វើដំណើរ មុនពេល សម្រុកចូលស្ថានទូត បារាំង ។ រថយន្តដែលក្រុមដៃដល់បានឆាប់ឆេះ ក្រោយពួកភេរវកម្មបានចាញពីរថយន្ត។
ក្រោយការបាញ់ប្រហារនៅស្ថានទូតបារាំង ក៏មានការបាញ់ប្រហារនៅទីតាំង កម្លាំងទាហានរបស់ប្រទេស Burkina មាននៅចម្ងាយពីស្ថានទូតបារាំងរងការបាញ៉ប្រហារប្រមាណ ១មីឡូម៉ែត្រ ។
នៅក្នុងសេចក្តីប្រកាស រដ្ឋាភិបាល Burkina Faso បានបញ្ចាក់ថា ការបាញ់ប្រហារខាងលើកើតឡើង សម្តៅទៅលើស្ថានទូតបារាំង ប៉ុន្តែជនដៃដល់ទាំង៤នាក់ត្រូវបាន សម្លាប់។
នៅទីក្រុងប៉ារីស ប្រភពព័ត៌មានពីរដ្ឋាភិបាលបារាំង បានឲ្យដឹងថា ស្ថានភាពស្ថិតនៅក្នុងការគ្រប់គ្រង ។រដ្ឋាភិបាលបារាំងក៏ទទួលបានព័ត៌មានពីការវាយប្រហារខាងលើផងដែរ។
ប្រទេស Burkina Faso គឺជាប្រទេសមួយស្ថិតនៅតំបន់ ភាគខាងត្បូង វាលរហោស្ថាន សាហារ៉ា កំពុងតែ ធ្វើសង្គ្រាម ប្រឆាំងនិងក្រុមអិស្លាមជ្រុលនិយម។
ការវាយប្រហារខាងលើបានបង្ហាញឲ្យឃើញថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសនេះ កំពុងតែប្រឈមនៅបញ្ហាយ៉ាងខ្លាំង ដោយសារតែការក្រោកឈរឡើងរបស់ក្រុមអិស្លាមជ្រុលនិយម។
ការបះបោរបានធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ស្លាប់និងចាកចេញពីផ្ទះសម្បែង ក្នុងប្រទេសក្រីក្របំផុត លើពិភពលោក។ ការវាយប្រហារខាងលើ គឺជាស្នាដៃក្រុមអាលកៃដា ។ បារាំងគឺជាប្រទេស ដែលបានធ្វើអាណានិគមន៍ទៅលើប្រទេសនៅតំបន់អាហ្រិក ដោយពេលនេះបារាំងបានដាក់ពង្រាយទាហាន ៤០០០នាក់ជួយការពារ៥ប្រទេស នៅក្នុងតំបន់ អាហ្រិក មាន Burkina Faso,Chad, Mali , Mauritnia ,Niger ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។