អភិបាលខេត្ត​កំពង់ចាម​ចុះ​ពិនិត្យ​ ​ផ្លូវ​កៅស៊ូ​ ​DBST​ ​ប្រវែង៣២០០ម៉ែត្រ​នៅ​ស្រុក​កោះសូទិន​

​ខេត្ត​កំពង់ចាម​ ​៖​ ​នៅ​ថ្ងៃទី១៥​ ​ខែ​ក​ក្ត​ដា​ ​ឆ្នាំ២០១៩​ ​ឯកឧត្ដម​ ​អ៊ុន​ ​ចាន់​ដា​ ​អភិបាលខេត្ត​កំពង់ចាម​ ​បាន​ធ្វេី​ដំ​ណេីរ​ឆ្ពោះទៅ​ស្រុក​ស្រីសន្ធរ​ ​ហេី​យក៍​បាន​ចុះ​ពិ​និ​ត្យ​មេីល​ស្ថានភាព​ផ្លូវ​ដី​ ​ដែល​ក្រុមការងារ​ ​កំពុង​កសាង​ស្ថាបនា​ទៅជា​ផ្លូវ​កៅស៊ូDBST​ ​មួយ​ខ្សែ​មាន​ប្រវែង៣២០០ម៉ែត្រ​ ​និង​ទទឹង៨ម៉ែត្រ​ ​ហេី​យត​ភ្ជាប់​ពី​ឃុំ​មហាខ្ញូង​ ​ឃុំ​ព្រែកតានង់​ ​ស្រុក​កោះសូទិន​ ​ឆ្ពោះទៅ​កាន់​ស្រុក​ស្រីសន្ធរ​ ​ខេត្ត​កំពង់ចាម​ ​ដេីម្បី​សម្រួលការ​លំបាក​ក្នុង​ការ​ធ្វេី​ដំ​ណេីរ​ឆ្លងកាត់​ទៅវិញទៅមក​ ​ប្រកបដោយ​សុខ​សុវត្ថិភាព​ ​និង​ងាយស្រួល​បាន​មួយ​កំរិត​ផង​ដែរ​។​ ​

​ប្រជាពលរដ្ឋ​សម្តែង​ក្តី​សង្ឃឹមថា​ ​បន្ទាប់ពី​សមិទ្ធផល​នេះ​ចេញ​ជារូបរាង​ ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​នឹង​មាន​ភាព​ប្រសើរ​ទ្បើង​ថែម១កម្រឹត​ទៀត​ ​ស្រប​ពេល​ ​រាជរដ្ឋាភិបាល​ខិតខំ​យកចិត្ត​ទុក​ដា​ក់​លេី​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់​ ​ជា​ពិ​សេ​សប្រ​ពន្ធ័​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ ​ផ្លូវ​ ​ភ្លេីង​ ​ទឹ​ក​ជា​ដេីម​ ​ហេីយ​គម្រោង​របស់​ថ្នាក់​ខេត្ត​គឺ​នឹង​ប្រឹងប្រែង​កសាង​ផ្លូវ​ឲ្យ​កាន់​ល្អ​ប្រសេី​រ​ ​តាម​លទ្ធភាព​ថវិកា​ដែល​មាន​ក្នុង​មួយ​ឆ្នាំ​ៗ​៕​

​ដោយ​៖​ ​ចាន់​ថន​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close