រដ្ឋបាលខេត្តព្រះវិហារប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “ សុខភាព ដើម្បី យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” ត្រូវបានប្រារព្ធធ្វេីនៅខេត្តព្រះវិហារក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ឯកឧត្ដម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជេីញចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព នៃគណ:កម្មាធិការត្រួតពិនិត្យខេត្ត ក្រុង ស្រុក ជុំវិញខេត្ត ខេត្ដព្រះវិហារ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម សិស្សានុសិស្ស តុលាការ និងអ្នកពាក់ព័ន្ធសរុបជិត៣៦០នាក់។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានអានសារលិខិត របស់ សម្តេចអគ្គមហាសេនាអគ្គមហាសេនាបតីហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញបន្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់ តែមានប្រសិទ្ធភាព ហេីយមន្រ្តីសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ហេីយធានាថាគ្មានបញ្ហាគ្រឿងញៀននៅក្នុងគ្រប់អង្គភាព វត្តអារាម សាលារៀន ទីតាំងអាជីវកម្ម ក្លឹបកំសាន្ត មូលដ្ឋាន ភូមិឃុំសង្កាត់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។