នាយក​ក្រុមហ៊ុន​រក​សុី​ឈើ​ ​២រូប​ ​ត្រូវ​បាន​សាលាដំបូង​ខេ​ត្ដម​ណ្ឌល​គីរី​ ​ចេញដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​

​នាយក​ ​ក្រុមហ៊ុន​ ​រក​សុី​ឈើ​ចំនួន​ ​២រូប​ទៀត​ ​ដែល​គណៈកម្មការ​ជាតិ​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​រក​ឃើញថា​ ​មានការ​ជាប់​ពាក់​ពន្ធ័​ ​នឹង​ ​ការ​កាប់​បំផ្លាញ​ញ​ព្រៃឈើ​ ​នៅ​មណ្ឌលគីរី​ ​ត្រូវ​បាន​សាលាដំបូង​ខេ​ត្ដម​ណ្ឌល​គីរី​ចេញដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​។​

​ក្រោយពី​ ​នាយ​ឧត្ដមសេនីយ៍​ ​សៅ​ ​សុខា​ ​អគ្គ​មេ​បញ្ជា​កា​រង​កងយោធពល​ខេមរភូមិន្ទ​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ ​បទល្មើស​ព្រៃឈើ​ ​ ​លទ្ធផល​បង្ហាញ​ក្រៅផ្លូវការ​បាន​ឲ្យដឹង​ថា​ ​ពី​ថ្ងៃទី​ ​8​ ​ដល់​ថ្ងៃទី​ ​15​ ​ខែកក្កដា​ឆ្នាំ​ ​2019​៖​ ​១​/​ក្រុមហ៊ុន​ ​ម៉ាស្​ទ័រ​ ​ខេ​សាន់​ ​រក​ឃើញ​វត្ថុ​តាង​ឈើ​ល្មើសច្បាប់​សរុប​ចំនួន​ ​221​ ​ដុំ​ស្មើ​ ​109,42ម៉ែត្រគូប​ ​(​ឈើ​ថ្មី​ ​65​ ​ដុំ​ស្មើ​ ​41,83ម៉ែត្រគូប​)​។​ ​២​/​ក្រុមហ៊ុន​ ​យ៉ាង​ ​ចាវ​ ​វត្ថុ​តាង​ល្មើសច្បាប់​មាន​សរុប​ចំនួន​ ​1653កំណាត់​ស្មើនឹង1348,27​ ​ម៉ែត្រគូប​(​ជា​ឈើ​ថ្មី​)​ ​ក្នុង​នោះ​មាន​ឈើមូល​កប់​ក្នុង​ដី​ចំនួន​ ​226កំណាត់​ ​ស្មើនឹង​ ​199,10ម៉ែត្រគូប​ ​ឈើមូល​រាយប៉ាយ​ចំនួន1030កំណាត់​ ​ស្មើ​ ​955​ ​,​02ម៉ែត្រគូប​ ​និង​ឈើ​ជ្រុង​រាយប៉ាយ​ចំនួន397កំណត់​ ​ស្មើនឹង​ ​199,14ម៉ែត្រគូប​ ​វត្ថុ​តាង​មធ្យោបាយ​គ្រឿងចក្រ​ចំនួន​ ​2​ ​គ្រឿង​មាន​អេ​ស្កា​វ៉ា​ទ័រ​ចំនួន​ ​1គ្រឿង​និង​អា​ប៊ុល​ចំនួន​ ​1គ្រឿង​។​ ​៣​/​ក្រុមហ៊ុន​ ​ថាច់​ ​វូដ​ ​វត្ថុ​តាង​ល្មើសច្បាប់​សរុប​ ​645​ ​កំណាត់​ ​ស្មើ​ ​341,71ម៉ែត្រគូប​ ​ក្នុង​នោះ​មាន​ឈើ​ជ្រុង​ប្រភេទ​លេខ១​ ​ចំនួន​ ​627​ ​កំណាត់​ស្មើនឹង​ ​325,73ម៉ែត្រគូប​ ​ឈើ​ហ៊ុប​មូល​ប្រភេទ​លេខ១​ ​ចំនួន​ ​18កំណាត់​ ​ស្មើ​ ​15,97ម៉ែត្រគូប​។​

​១​/​ឈើ​ប្រមូល​បាន​ទាំង​សរុប​ចំនួន​ ​2363កំណាត់​ស្មើនឹង​ ​1731,82ម៉ែត្រគូប​។​

​២​/​មធ្យោបាយ​ល្មើសច្បាប់​ចំនួន​ ​9គ្រឿងរ​ថ​យន្ត​ប៉ាកុ​ង​ ​4គ្រឿង​បាន​បំផ្លាញ​ចោល​និង​គ្រឿងចក្រ​ ​5​ ​គ្រឿង​ទៀត​គ្មាន​បិទ​ស្លាក​សំគាល់​របស់​រដ្ឋបាល​ព្រៃឈើ​។​

​៣​/​គ្រឿងចក្រ​ ​យានយន្ត​ ​ដែល​នៅ​ទីតាំង​ក្រុម​ហ៊ុន​ម៉ាស្​ទ័រ​ខេ​សាន់​និង​ក្រុមហ៊ុន​យ៉ាង​ចាវ​ ​បាន​ប្រគល់ឲ្យ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តមណ្ឌលគីរី​ ​និង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​ ​ជា​អ្នកទទួល​ថែរក្សា​។​ ​ដោយឡែក​គ្រឿងចក្រ​ ​យាន​យន្ដ​ ​ដែល​នៅ​ក្រុម​ហ៊ុន​ថាច់​វូដ​ ​បាន​ប្រគល់​ជូន​តំណាង​ក្រុមហ៊ុន​ជា​អ្នកទទួល​ថែរក្សា​ ​ដោយមាន​មេធាវី​ដឹងឮ​។​

​៤​/​ឈើ​ជា​វត្ថុ​តាង​បទល្មើស​បាន​ប្រគល់ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ ​ជា​អ្នកទទួល​ថែរក្សា​

​៥​/​បញ្ជូន​ជនសង្ស័យ04នាក់​ ​ទៅ​តុលាការខេត្ត​មណ្ឌលគិរី​

​៦​/​មាន​ដីកាបញ្ជា​ឱ្យ​ចូលខ្លួន​ចំនួន​ ​05នាក់​បន្ថែម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close