នាវាផ្ទុកយន្តហោះអាមេរិកចូលចតនៅកំពុងផែ Tien Sa ខេត្តដាណាំង វៀតណាម
នៅវេលាម៉ោង១១ថ្ងៃត្រង ថ្ងៃទី៥ខែមីនា ក្រុមនាវាចម្បាំងអាមេរិក ដែលមាននាវាផ្ទុកយន្តហោះ USS Arl Vinson , នាវាយាមល្បាត USS Lake Champlain នាវាចម្បាំង USS Wayne E Meyer រួមទាំងនាវឹក ជាង ៦០០០នាក់ បានចូល ដែនសមុទ្រ ខេត្តដាណាំង នៅនៅចម្ងាយពីឆ្នេរសមុទ្រ ១គីឡូម៉ែត្រ។
នេះជាជំហានប្រវត្តិសាស្ត្រ ដោយកន្លងមកមិនមាននាវាផ្ទុកយន្តហោះអាមេរិកណាមួយ ចូលចត់នៅប្រទេសវៀតណាមឡើងរយពេល ជាង៤០ឆ្នាំកន្លងមក។ សារព័ត៌មាន ញ៉ូវយ៉កថាម បានដកស្រងសម្តី មេបញ្ចាការកងទ័ព នៅលើក្រុមនាវាចម្បាំង ខាងលើ លោក John Fuller បានបញ្ចាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ យើងសង្ឃឹមថានឹងជម្រុញឲ្យមានទំនាក់ទំនងសន្តិសុខកាន់តែប្រសើរថែមទៀត។
ដំណើរទស្សនកិច្ចនេះទៀតសោត គឺជាសញ្ញាមួយនៃការរីកចំរើនទំនាក់ទំនងយោធារវាងអតីតគូសត្រូវទាំងពីរ ក្នុងសម័យសង្រ្គាមវៀតណាម។ ប៉ុន្តែទន្ទឹមគ្នា អ្នកជំនាញអាមេរិកខ្លះ ដូចជាលោក ចន ឃើបាយ (John Kirby) អតីតឧត្ដមនាវីឯកអាមេរិកយល់ថា ដំណើរទស្សនកិច្ចរបស់នាវាដឹក យន្ដហោះចម្បាំងនេះ គឺជាសារមួយផ្ញើទៅកាន់ទីក្រុងប៉េកាំង ដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
«វៀតណាមកំពុងមានការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពយោធារបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដូច ច្នេះហើយទើបទីក្រុងហាណូយ ចង់ស្ដារទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដើម្បីបានខ្នងបង្អែកកុំឱ្យចិនធ្វើអ្វីស្រេចតែអំពើចិត្ត»។ នេះបើតាម លោក John Kirby។
គួរបញ្ជាក់ថា បច្ចុប្បន្នចិនត្រូវបានគេមើលឃើញថា កំពុងពង្រីកឥទ្ធិពលយោធាកាន់តែខ្លាំង នៅតំបន់សមុទ្រចិនខាងត្បូង ជាទីដែលវៀតណាម ហ្វីលីពីន តៃវ៉ាន់ ព្រុយណេ និងម៉ាឡេស៊ី អះអាងថាជាដែនអធិបតេយ្យរៀងៗខ្លួន។ ចំណែកឯក្រុមអ្នកជំនាញ ក៏បានបង្ហាញការព្រួយបារម្ភផងដែរ ដោយខ្លាចក្រែងថា ជម្លោះក្នុងតំបន់ដែនទឹកមួយនេះ អាចនឹងបង្ខំឱ្យសហរដ្ឋអាមេរិក និងចិនប្រឈមមុខដាក់គ្នាដោយផ្ទាល់នៅថ្ងៃណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។