សម្តេចតេជោ ឧបត្ថម្ភគ្រួសារសពជនរងគ្រោះ ម្នាក់ៗថវិកា៥ម៉ឺនដុល្លារ និងប្រាក់បន្ថែម១០លានរៀលទៀត សម្រាប់ធ្វើបុណ្យ
កែប៖ នៅរសៀលថ្ងៃទី៤ មករា នេះ ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឌមន្រ្តី គឺយើងបានសង្រ្គោះជនរងគ្រោះ២នាក់ប្ដីប្រពន្ ធដែលត្រូវបានអគារបាក់រលំសង្កត់អស់ពេល១ថ្ងៃ។
ក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ បានប្រើគ្រឿងចក្រកាត់បេតុងធំៗ កាត់ដែក ជាផ្ទាំងៗយកចេញពីលើតំបូលអាគារអស់មួយព្រឹកធំ ទើបសម្រេចជួយយកជនរងគ្រោះទាំង២នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់បងប្អូនជនរងគ្រោះដែលមកទល់ថ្ងៃទី៤ មករានេះគឺប្រមូលវិភាគទានបាន១,៤០១,០០០.00។ ចំនួនថវិកា គឺនៅបន្តទទួល ពីសប្បុរសជនដែលនឹងជម្រាបជូនជាសាធារណៈនៅពេលឆាប់ៗនេះ។
តាមទំហំថវិកាទទួលបានជំហានដំបូងគឺ សម្តេចតេជោ គ្រោងនឹងផ្តល់ជូនជនរងគ្រោះក្នុងម្នាក់ៗ១ម៉ឺនដុល្លារ។ ចំពោះជនរងគ្រោះដែលជាប្ដីប្រពន្ធ២គូរ (៤នាក់) គឺទទួលបានថវិកាបន្ថែមក្នុងម្នាក់ៗ ២ម៉ឺនដុល្លារអាមេរិកថែមទៀត។ ចំពោះគ្រួសារសពជនរងគ្រោះ គឺម្នាក់ៗទទួលបានថវិកា៥ម៉ឺនដុល្លារ និងប្រាក់បន្ថែម១០លានរៀល ទៀត សម្រាប់ធ្វើបុណ្យសព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។