គណៈកម្មការ​អឺរ៉ុប​ ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ពីកម្ពុជា

គណៈកម្មការ​អឺរ៉ុប​ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ ​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ពីក​ម្ពុជា ដោយ​គិត​ជា​ទឹក​ប្រាក់​ជាង​ ១ពាន់​លាន​ដុល្លារ​ (១,៣ ពាន់លាន ឬ ១ពាន់លានអឺរ៉ូ)​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​ចេញ​នៅ​យប់មិញ (ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​)​ គណៈ​កម្មការ​អឺរ៉ុប​ថា ​ការ​សម្រេច​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​នេះ​ គឺ​ដោយសារ​តែ​បញ្ហា​រំលោភ​គោលការណ៍​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ដែល​ផ្ទុយ​នឹង​កតិការ​សញ្ញា​អន្តរជាតិ​ ស្តី​ពី​សិទ្ធិពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានមានប្រសាសន៍ថា សហភាពអឺរ៉ុបបានសម្រេចដក EBA ពីកម្ពុជា តែ​ក្នុងក្របខណ្ឌត្រឹម ២០ភាគរយទេ ហើយ២០ភាគរយនេះ សំដៅទៅលើមុខព្រួញវាយណភ័ណ្ឌសម្ភារៈផលិតផលកាត់ដេរ ស្បែកជើង និងផលិតសម្រាប់ធ្វើដំំណើរ។

លោកយល់ថា ក្នុងកម្រិត២០ភាគរយ មិនជាការធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមដែលកើតឡើង ដោយសារការព្យួរមួយផ្នែកតូចនេះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close