សង្វៀនជល់មាន់ ល្បែងយូគី និងអាប៉ោងដុះស្លែនៅច្រកចូលដូងប្រាំពីរដើម គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប!!!

ត្បូងឃ្មុំ ៖ ល្បែងស៊ីសង ប្រជល់មាន់ ល្បែងយូគីនឹងអាប៉ោងដុះស្លែមួយកន្លែងនៅច្រកចូលដូងប្រាំពីដើម នៅខេត្តត្បូងឃ្មុំសង្ស័យសែនត្រូវពីក្រោមដល់លើអស់ហើយ បានដំណើរទៅយ៉ាងរលូនជារៀងរាល់ថ្ងៃគ្មានសមត្ថកិច្ចឬអាជ្ញាធរ ណាហ៊ានចុះបង្រ្កាប។

ប្រភពពីពលរដ្ឋបានឲ្យដឹងថា សង្វៀនជល់មាន់និងល្បែងយូគី អាប៉ោងដុះស្លែរ មួយកន្លែងនេះគេស្គាល់ឈ្មោះថា ទី១ ឈ្មោះ ហេង និងទី២ ឈ្មោះលឹម ជាអ្នកមើលការទទួលខុសត្រូវនៅកន្លែងនោះ។ ពលរដ្ឋបន្តរថា ទោះបីជាមានអ្នករាយការណ៍ទៅសមត្ថកិច្ច រឺអាជ្ញាធរ យ៉ាងណាក៏សង្វៀនមួយកន្លែងនេះ នៅតែបន្តរយ៉ាងរលូន ហើយពលរដ្ឋខ្លះទៀតនិយាយថា កន្លែងមួយនេះ ម្ចាស់សង្វៀនគេរត់ការពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយ។

គួររំលឹកថា ស.ជ.ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាសុីណូនោះដែរ។ រីឯទីកន្លែងដែលអាចសាងសង់កាសុីណូគឺអាចមានតែតាមច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យដាក់ទីតាំងតាមច្រកតំបន់និងច្រករបៀងទេ។

ជុំវិញរឿងល្បែងសុីសងខាងលើនេះលោកឧត្តមសេនីយ៍ ប៉ែន រ័ត្នស្នងការខេត្តត្បូងឃ្មុំ និងលោកអភិបាលខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ២០២០ អង្គភាពសារព័ត៌មានខ្មែរ៧មករាមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញការបើកលេងល្បែងជល់មាន់ បៀរ អាប៉ោងនិងយូគីនៅក្នុងនៅចំណុចច្រកដូង៧ដើមនេះ៕

ដោយ៖ ថន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close