ម្សិលមិញ​សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​៨៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

យោង​តាម​របាយ​ការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ឲ្យដឹងថា គ្រាន់តែ​ថ្ងៃទី១៦ កុម្ភៈ ម្សិលមិញ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​សរុប​ចំនួន​៨៦នាក់​នៅ​ទូទាំងប្រទេស ពាក់ព័ន្ធនឹង​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន។

ក្នុងនោះ​សមត្ថកិច្ច​ក៏​រឹបអូស​វត្ថុតាងរួម​មាន​ ៖​ មេតំហ្វេតាមីន(Ice) = ១២៨,៩១ក្រាម និង១៣កញ្ចប់តូច និងអុិចស្តាសុី = ១,៥៧ក្រាម។

​តាម​របាយការណ៍ថា ករណីឃាត់​ខ្លួន​មនុស្ស​ទាំង​៨៦នាក់នោះ​ មន្ទីរបាន​បង្រ្កាប​ករណី​ជួញដូរ ១២ករណី ឃាត់ ១៦នាក់ ប្រើប្រាស់១១ករណី ឃាត់ខ្លួន​ ១៣នាក់ ចាប់យកIce ៧៧,០១ក្រាម និងអុិចស្តាសុី ១,៥៧ក្រាម, ខេត្ត​បាត់ដំបង បង្រ្កាប​ករណី​ប្រើប្រាស់ ៣ករណី ឃាត់ខ្លួន​មនុស្ស​ ៦នាក់, ខេត្តកំពង់ចាម បង្រ្កាប​ករណីជួញដូរ ១ករណី ឃាត់ខ្លួន​មនុស្ស​ ៨នាក់ ចាប់យក Ice ២កញ្ចប់តូច, ខេត្ត​កំពង់ឆ្នាំង បង្រ្កាប​ករណី​ជួញដូរ ១ករណី ឃាត់ខ្លួន​មនុស្ស​ ២នាក់ ចាប់យកIce ៤កញ្ចប់តូច, ខេត្ត​ត្បូងឃ្មុំ បង្រ្កាប​ករណី​ជួញដូរ ១ករណី ឃាត់ខ្លួន​មនស្ស ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៤១,៩០ក្រាម និងរាជធានីភ្នំពេញ បង្រ្កាប​ករណី​ជួញដូរ ៣ករណី ឃាត់ ៣៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៧កញ្ចប់តូច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close