លោក គង់ សោភ័ណ្ឌ ត្រូវតែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសលោក ម៉ៅ ភិរុណ
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឡាយព្រះហស្ថលេខាដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចធ្វើការតែងតាំងអភិបាលខេត្តកណ្តាលថ្មី។
យោងតាមមាត្រា១ នៃព្រះរាជក្រឹត្យនោះ បានត្រាស់បង្គាប់តែងតាំង លោក គង់ សោភ័ណ្ឌ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។