លោក ឃួន ជឿន និង លោក ហ៊ុយ ទូច ប្រធានបសុពេទ្យសត្វខេត្តបន្ទាយមានជ័យ នៅតែបន្តអោយក្រុមឈ្មួញនាំចូលទំនិញខូចគុណភាព នឹងសាច់សត្វបក្សីរស់ តាមច្រកព្រំដែនអូរបីជាន់ ..!!!
ខេត្តបន្ទាយមានជ័យ ៖ បើទោះជាប្រទេសវៀតណាម កំពុងផ្ទុះនូវជម្ងឺផ្ដាសសាយបក្សីក៏ដោយ ប៉ុន្តែនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងជួរមុខតាមនិងមន្ត្រីពាក់ពន្ធ័មួយចំនួន បានលួចឃុបឃិតគ្នាជាមួយឈ្មួញ នាំទំនិញគេចពន្ធ នឹងទំនិញខូចគុណភាពគ្រប់ប្រភេទ ចេញពីប្រទេសថៃ ចូលមក កម្ពុជា តាមច្រកព្រំដែនអូរបីជាន់ ទាំងថ្ងៃទាំងយប់ ក្នុងមួយថ្ងៃៗរាប់រយពាន់ក្បាល ឬ រាប់សិបតោនឯណោះ។
សូមរំលឹកផងដែរថា បើយោងតាមលិខិតលេខ ០៦៥/២០ ស.ស.រ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការទប់ស្កាត់ការដឹកជញ្ជូននាំចូលសត្វរស់ និង ផលិតផល មានដើមកំណើតពីសត្វ និង ទំនិញគ្រប់មុខ ដែលលួចនាំចូលតាមច្រករបៀង ក្នុងភូមិសាស្ត្រក្រវ៉ាត់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ដោយគ្មានការអនុញ្ញាត។
បើទោះជាយ៉ាងនេះក្ដីជារៀងរាល់ថ្ងៃនិងពេលយប់គេសង្កេត នៅតែមានការឃុបឃិតគ្នាអោយមានការលួចការនាំចូលសត្វ ទា មាន់ ជ្រូក និង ទំនិញគ្រប់ប្រភេទ ត្រូវបានក្រុមឈ្មួញបន្តដឹកយកទៅលក់ បានដោយរលូនដែល ដោយមិនរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅទីនោះទេជាពិសេសលោកឃួន ជឿន មេបញ្ជាការយោធាកងការពារព្រំដែនលេខ៥០៣ និង លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យតែម្តង។
យោងតាមសារាចរណែនាំស្ដីពីវិធានការទប់ស្កាត់ជម្ងឺផ្ដាសាយបក្សី របស់ក្រសួងកសិកម្ម ចេញកាលពីថ្ងៃទី១៨ កុម្ភៈ ២០២០ កន្លងមក ដែលក្នុងសារាចរណែនាំនោះ លោក វេង សុខុន ថា ដើម្បីបង្ការនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺផ្ដាសាយបក្សី អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ តាមរយៈការចរាចរបក្សី នឹងផលិតផលពីបក្សី នាំចូលពីប្រទេសជិតខាង ក្រសួងបានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ នឹងផល្លិតកម្មសត្វ,មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ នឹងនេសាទ នឹងការិយាល័យផលិតកម្ម នឹងបសុព្យាបាលរាជធានី ខេត្ត ជាពិសេសខេត្តជាប់ព្រំដែនប្រទេសកម្ពុជា ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ នឹងបង្រ្កាប ការនាំចូលសាច់សត្វបក្សីអោយខានតែបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។