មេឈ្មួញឈើប្រើឈ្មោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកគំរាមអ្នកអនុវត្តច្បាប់ ឈ្មោះ លីន និងប្តីឈ្មោះ តេព សោភ័ណ្ឌ មានតួនាទីជាអភិបាលរងស្រុកសន្ទុក ល្បីខាងប្រមូលទិញឈេី ល្មេីសច្បាប់គ្រប់ច្រកល្ហក យកមកស្តុបទុកក្នុងដេប៉ូគ្មានច្បាប់របស់ខ្លួន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប.

ខេត្តកំពង់ធំ : កាលពីម៉ោង៩ព្រឹកថ្ងៃទី០៨ខែមីនា ឆ្នាំ២០២០ នេះមាន
ហេតុការណ៍មួយបានកើតនៅចំណុចវត្តក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពីអ្នកសារព័ត៌មានមួយក្រុមបានចុះទៅថតរូបក្នុងសកម្មភាពបង្ក្រាបឈើខុសច្បាប់ជាក់ស្ដែង ដោយមានការបញ្ជារពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំទើបឈានដល់ការបង្ក្រាបករណីនេះ។

យោងតាមសេចក្តីរាយការណ៍ពីអ្នកសារ
ព័ត៌មានមានដែលបានចុះទៅដល់កន្លែងបង្ក្រាបនោះឲ្យដឹងថា ស្ត្រីមេឈ្មួញឈើជើងខ្លាំងរូបនោះយកឈ្មោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកប្រើគំរាមអ្នកអនុវត្តច្បាប់ និងអ្នកសារព័ត៌មានយ៉ាងចាស់ដៃស្រ្តីដ៏មហិមាម្នាក់នេះឈ្មោះ លីន និងប្តីឈ្មោះ តេព សោភ័ណ្ឌ មានតួនាទីជាអភិបាលរងស្រុកសន្ទុក ល្បីខាងប្រមូលទិញឈេី ល្មេីសច្បាប់គ្រប់ច្រកល្ហកយកមកសុ្តបទុកក្នុងដេប៉ូគ្មានច្បាប់របស់ខ្លួន ក្នុងខេត្តកំពង់ធំ រួចហេីយក៏លក់ចែកចាយបន្តតាមស្រុកនានាក្នងខេត្តនោះ ។

អ្នកសារព័ត៌មានបានបន្ថែមថា
ដេប៉ូមេឈ្មួញឈើដ៏ល្បីឈ្មោះ ចែ លីន កំពុងតែប្រមូលទិញឈេីល្មេីសច្បាប់គ្រប់ប្រភេទចេញពីព្រៃព្រះរកាយកមកទុកក្នុងដេប៉ូគ្មានច្បាប់របស់ខ្លួនជាច្រើនកន្លែងនៅខេត្តកំពង់ធំ រួចហេីយក៏លក់ចែកចាយបន្តតាមស្រុកនានាកុ្នងខេត្តនោះយ៉ាងអាណាធិបតេយ្យបំផុត សកម្មភាពខាងលេីនេះ ត្រូវបានគេដាក់ការសង្ស័យថា សមត្ថកិច្ចនៅតាមដងផ្លូវពិតជាទទួលបានសំណែន ជាទីពេញចិត្តហើយមើលទៅ ទេីបកន្លងមកគ្មានការបង្រ្កាប…? ។

ប្រភពមួយទៀតបានអោយដឹងដែរថា មេឈ្មួញឈ្មោះ ចែ លីន បានប្រមូលកូនកញ្ចែ្រងនិងដឹកជញ្ជូនឈេីតាមប្រភេទឡានកូរ៉េ៥តោន -២តោន នឹងសាំយ៉ុងស្ទេីរតែរៀងរាល់យប់ថ្ងៃ ថែមទាំងយកឈ្មោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងយកតួនាទីប្តីរបស់ខ្លួនឈ្មោះ តេព សោភ័ណ្ឌ ជាអភិបាលរងស្រុកសន្ទុក មកកាងមុខរបរខុសច្បាប់របស់ខ្លួនធ្វើឲ្យមានការរិះគន់ពីសំណាក់មហាជនឥតឈប់ឈរ។

តែទោះជាយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធក្នុងករណីខាងលើនេះរាល់ពេលម៉ោងធ្វើការ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close