សម្តេចតេជោ ៖ មានទូរទស្សន៍បរទេសមួយផ្សាយថា សម្តេចឆ្លងកូវីត១៩ ខណៈសម្តេចកំពុងអង្គុយប្រជុំសភា
នៅមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់របស់សម្តេចថា មានទូរទស្សន៍បរទេសមួយបានផ្សាយថា សម្តេចបាន ឬប្រហែលឆ្លងកូវីត១៩ទៅហើយ ខណៈនៅព្រឹកនេះ សម្តេចកំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែក សម្តេចត្រូវចេញទៅខេត្តបាត់ដំបង ដែលសម្តេចនឹងត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។
សម្តេចតេជោបានលើកឡើងថា «កូវីត១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៍គ្រោះថ្នាក់នេះ»។
យ៉ាងណាក៏ដោយជាមួយគ្នានេះ សម្តេចតេជោ ក៏សូមឲ្យបងប្អូនជនរួមជាតិ ចូលរួមទប់ស្កាត់ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយះវិធានការអានាម័យ ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗ ដើម្បីធានាថា នៅកម្ពុជាយើងគ្មានជម្ងឺឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លងរួចមកហើយចំនួន៥នាក់ ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់ និង ចិន១នាក់ (ដែលបានព្យាបាលជាសះស្បើយរួចហើយ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។