ជិះកង់​កម្សាន្ត ២០គីឡូម៉ែត្រ អបអរសាទរ​ថ្ងៃ​ទីមួយ នៃ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​បាត់ដំបង​

(បាត់ដំបង​)៖ នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែមីនា ឆ្នាំ ២០២០ ដែល​ជាថ្ងៃ​ទីមួយ​នៃ​ពិធីបុណ្យ​ទន្លេ​លើកទី​៦ នៅ​ខេត្ត​បាត់ដំបង មាន​រៀបចំ​ព្រឹត្តិការណ៍​ជិះកង់​កម្សាន្ត​ចំ​ងាយ ២០គីឡូម៉ែត្រ ដោយ​ចាប់​ចេញដំណើរ​ពី​មុខសាលាខេត្ត​បាត់ដំបង ឆ្ពោះទៅ​បញ្ចប់​នៅ​រមណីយដ្ឋាន​ភ្នំ​បាណន់។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជាប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំពិក​កម្ពុជា រួម​ជា​មួយ លោក ងួន រតនៈ អភិបាល​ខេត្ត​បាត់ដំបង បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​នេះ ដោយ​បាន​បាញ់កាំភ្លើង​ប​ញ​្ជាដំណើរ​ក្នុង​ការ​ជិះកង់​កម្សាន្ត​ឆ្ពោះទៅ​ភ្នំ​បាណន់​ទៀតផង។

ក្នុង​ព្រឹត្តិការណ៍​ជិះកង់​កម្សាន្ត​នេះ មាន​កីឡាករ កីឡាការិនី ចូល​រួម​ប្រមាណ ៦០នាក់ ដោយ​ពួកគាត់​មាន​ទឹកចិត្ត កម្លាំង​ចិត្ត និង​ក្តី​សប្បាយរីករាយ​ក្នុង​ការ​ចូល​រួមការ​ជិះកង់​នេះ​ផង និងចូល​រួម​ទស្សនា​កម្សាន្ត​បុណ្យ​ទន្លេ ០៣ថ្ងៃនេះ​ផង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close