ជនបរទេសមកពីប្រទេសចំនួន៥ ត្រូវហាមឃាត់មិនឲ្យចូលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លង Covid-19
នៅព្រឹកមិញនេះ (១៤ មីនា) ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនូវបំរាមមួយ ដោយធ្វើការហាមឃាត់ជនបរទេសមកពីប្រទេសចំនួន៥ រួមមាន ប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក មិនឲ្យចូលមកក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០តទៅ។
ការហាមឃាត់នេះ គឺក្រោយពីមានរបាយការណ៍ពីអង្គការសុខភាពពិភពលោកបង្ហាញថា នៅលើសកលលោកមានប្រទេសចំនួន ១១៧ហើយ ដែលមានការរាតត្បាតវីរុសកូវីដ១៩ ហើយនាពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។