ឈ្មួញឈើដុះស្លែឈ្មោះ ចាន់ ម៉េងហាំង ហៅចាន់ កំពុងសំរុកដឹកឈើចេញពីតំបន់ព្រៃឡង់យ៉ាងគគ្រឹកគគ្រេងមិនរំខានសមត្ថកិច្ច

តាមសេចក្តីរាយការណ៏យ៉ាងច្បាស់បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២០មេឈ្មួញឈើដុះស្លែឈ្មោះចាន់ ម៉េងហាំង(ហៅចាន់) បានកេណ្ឌគរបក្ខពួករបស់ខ្លួនធ្វើការជញ្ជូនឈើចេញពីតបន់ព្រៃឡង់ដឹកតាមរ៉ឺម៉ក និងគោយន្តនិងរថយន្តសាំយ៉ុងរួចបន្តដឹកតាមទូកធ្វើការចែកចាយទៅតាមបណ្តាស្រុកនិងខេត្តមួយចំនួនយ៉ាងអាណាធិបតេយ្យដោយមិនរំខានដំណេកមន្ត្រីជំនាញជាពិសេសលោក វ៉ា ថន អភិបាលខេត្តក្រចេះតែម្តង ដោយសម្ងំរក្សាភាពស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈើឈ្មោះចាន់ ម៉េងហាំងហៅចាន់ដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ។

តាមប្រភពច្បាស់ការណ៏បានអោយដឹងថា បានជាមេឈ្មួញឈើឈ្មោះចាន់ ម៉េងហាំងហៅចាន់ហ៊ានធ្វើអ្វីៗបានតាមអំពើចិត្តគឺដោយសារមានខ្នងបង្អែកមេប៉េអុឹមរងខេត្តមួយរូបជាអ្នកចាត់ចែងនិងសំរួលផ្លូវអោយឈ្មោះចាន់ដឹកជញ្ជូនឈើទើបបានជាលោកឧត្តមសេនីយ៏ត្រីសាន្ត ប៊ុនថាន មេប៉េអុឹមខេត្តមិនសូវហ៊ានបង្ក្រាបដោយទើសទាល់ថ្នាក់ក្រោមរបស់ខ្លួន?

សេចក្តីរាយការណ៏ដដែលបានបន្តថាមួយរយះនេះ មេឈ្មួញឈើដ៏សកម្មនិងលេចធ្លោប្រចាំអាណាចក្រខេត្តក្រចេះឈ្មោះចាន់ ម៉េងហាំងហៅចាន់អាចចូលដឹកនិងជញ្ជូនឈើចេញពីតំបន់ព្រៃឡង់បានតាមអំពើចិត្តគឺដោយមានការត្រូវរ៉ូវគ្នាជាមួយសមត្តកិច្ចឈរជើងនៅតំបន់នោះនិងនៅតាមផ្លូវទើបទៅរួចអញ្ចឹង? ហើយបានជាព្រៃឡង់រងនូវការកាប់បំផ្លាញស្ទើរគ្មានសល់។

ប្រភពដដែលបានបន្តថាមេឈ្មួញឈើឈ្មោះចាន់ ម៉េងហាំងហៅចាន់អាចដឹកឈើក្នុងព្រៃឡង់បានប្រជាពលរដ្ធដាក់ការសង្ស័យទៅលើមន្ត្រីជំនាញពាក់ពន្ធ័និងអាជ្ញាធរជាអ្នកផ្តល់ភ្លើងខៀវអោយមេឈ្មួញរូបនេះជាពិសេសលោកវ៉ា ថន អភិបាលខេត្តក្រចេះតែម្តងមិនមានវិធានការបង្ក្រាបនិងទប់ស្កាត់ការចរាចរឈើនៅក្នុងដែនខ្លួនគ្រប់គ្រងអោយមានប្រសិទ្ធភាព?
តាមការអោយដឹងពីសកម្មជនការពារព្រៃឡង់បានអោយដឹងថាព្រៃឡង់សព្វថ្ងៃរងនូវការកាប់បំផ្លាញពីសំណាក់ជនមួយចំនួនបានឃុបឃិតគ្នាមួយនិងឈ្មួញឈើនិងសមត្តកិច្ចគ្រប់លំដាប់ថ្នាក់ជាអ្នកបើកដៃអោយឈ្មួញចូលកាប់និងដឹកឈើចេញជាថ្នូរមិនបង្ក្រាប?សកម្មជនដដែលបានបន្តថាព្រៃឡង់ដែលលាតសន្ធឺងនិងគ្របដណ្តប់៤ខេត្តដូចជាខេត្តក្រចេះខេត្តកំពង់ធំខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែងរងនូវការទន្ទ្រាននិងកាប់ស្ទើគ្មានសល់។

តាមសេចក្តីរាយការណ៏បានអោយដឹងថាមេឈ្មួញឈើឈ្មោះចាន់ ម៉េងហាំង ហៅចាន់ដឹកឈើចេញពីព្រៃឡង់កាត់តាមស្រុកព្រែកប្រសព្វតាមគោយន្ត និងរ៉ឺម៉កនិងតាមរថយន្តសាំយ៉ុងរួចបន្តដឹកតាមទូកធ្វើការចែកចាយទៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តត្បូងឃ្មុំខេត្តព្រៃវែងនិងកំពងចាមជាដើម ល ។សេចក្តីរាយការណ៏បានបន្តទៀតថាបានជាមេឈ្មួញឈើដុះស្លែឈ្មោះចាន់ ម៉េងហាំង ហៅចាន់ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងបានយ៉ាងរលូនយ៉ាងនេះប្រជាពលរដ្ធនិងអ្នកឃ្លាំមើលព្រៃឈើដាក់ការសង្ស័យភាពកំខ្សោយរបស់សមត្តកិច្ចជំនាញនិងអាជ្ញាធរពាកពន្ធ័ទទួលសំណែនអ្វីមួយជាមួយមេឈ្មួញឈើរូបនេះបានជាគ្មានវិធានការបង្ក្រាប ?
ប្រជាពលរេដ្ឋសំណូមពរយ៉ាងទទូចសុំអោយលោកសាន្ត ប៊ុនថាន មេប៉េអុឹមខេត្តក្រចេះនិងលោកលន់ សុផាត ស្នងការនគរបាលខេត្តជាពិសេសលោកវ៉ា ថន គណះនៃគណះអភិបាលខេត្តក្រចេះគួរមានវិធានការបង្ក្រាបនិងទប់ស្កាត់ការដឹកជញ្ជូនឈើអោយមានប្រសិទ្ធភាពដើម្បីរក្សានិងការពារធនធានធម្មជាតិដែលនៅសេសសល់បន្តិចបន្តួចអោយនៅគង់វង្សដើម្បីមនុស្សជាតិទាំងមូលជាពិសេសព្រៃឈើនៅតំបន់ព្រៃឡង់សុឹងក្លាយជាព្រៃហោឋានអស់ទៅហើយ។ពាក់ពន្ធ័និងការដឹកជញ្ជូនឈើរបស់មេឈ្មួញឈើឈ្មោះចាន់ ម៉េងហាំងហៅចាន់ខាងលើខ្មែរ៧មករាមិនអាចសុំការបំភ្លឺពីលោកវ៉ា ថន អភិបាលខេត្តក្រចេះបានឡើយនៅរសៀលថ្ងៃទី១៩ខែមិនាឆ្នាំ២០២០បានឡើយដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល។ដោយឡែកលោកទ្រី សុភក្រ្ត័ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះមិនលើកទូរស័ព្ទ៕
ដោយ៖ ប៊ុន ថន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។