សម្តេចនាយករដ្ឋមន្រ្តីកំពុងពិចារណាដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនៅព្រឹកនេះថា ពេលនេះសម្តេចកំពុងតែធ្វើការពិចារណា ក្នុងការដាក់ប្រទេសក្នុងភាពអាសន្ន ខណៈដែលប្រទេសថៃដែលនៅក្បែរខាងកម្ពុជា បានដាក់ប្រទេសក្នុងភាពអាសន្នរួចហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវ។

សម្តេចតេជោបញ្ជាក់ថា សម្តេចកំពុងសិក្សារដ្ឋធម្មនុញ្ញមាត្រា២២ ដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្ន ក្នុងពេលជំងឺកូវីដ១៩ កំពុងរីករាលដាល ។ «ការបើដាក់ប្រទេសក្នុងគ្រាអាសន្នហើយ គឺសិទ្ធិជនស៊ីវិលត្រូវបានកាត់ផ្តាច់ ហើយការដាក់ពលរដ្ឋឲ្យនៅក្នុងផ្ទះទ្រង់ទ្រាយធំអាចនឹងកើតមានឡើង…»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។