អ្នកមានជំងឺរ៉ាំរ៉ៃ៤ប្រភេទ អាចប្រឈមអាការៈធ្ងន់ធ្ងរ បើឆ្លងមេរោគកូវីដ១៩

អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅថ្ងៃនេះថា អ្នកមានជំងឺរ៉ាំរ៉ៃចំនួន៤ប្រភេទ អាចប្រឈមនឹងអាការៈធ្ងន់ធ្ងរ ប្រសិនបើពួកគេបានឆ្លងវីរុសកូវីដ១៩ ដែលកំពុងរាលដាលនៅលើពិភពលោកនោះ។

អ្នកមានជំងឺរ៉ាំរ៉ៃទាំង៤ប្រភេទនោះរួមមាន ៖
- ជំងឺទាក់ទងនឹងបេះដូង
- ជំងឺទាក់ទងនឹងផ្លូវដង្ហើម
- ជំងឺទឹកនោមផ្អែម
- ជំងឺមហារីក
យ៉ាងណាក៏ដោយ ជាការណែនាំរបស់អង្គការសុខភាពពិភពលោក អ្នកដែលមានជំងឺរ៉ាំរ៉ៃទាំង៤ប្រភេទខាងលើនេះ គួរតែលេបថ្នាំ និងធ្វើតាមដំបូន្មានវេជ្ជបណ្ឌិត, ត្រៀមថ្នាំ (សម្រាប់ជំងឺខ្លួនឯង) រយៈពេល១ខែ, រក្សាគម្លាតពីអ្នកឈឺ, លាងដៃឲ្យបានញឹកញាប់, ផ្អាក ឬឈប់ផឹកស្រា និងការពារខុសភាពផ្លូវចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។