មានការឃុប​ឃិត​ឲ្យ​ក្រុមហ៊ុន S2V នាំសត្វមាន់ងាប់ជិត​២តោន​ពី​ប្រទេសថៃ មក​កម្ពុជា

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ ក្រោយ​កាលពីថ្ងៃទី២៦ ខែមីនា គេ​បានឃើញរថយន្ដថៃប្រភេទកូរ៉េមួយ​គ្រឿង បាន​ដឹកសត្វមានងាប់ជិត២តោនមកពីប្រទេសថៃ របស់ក្រុមហ៊ុន S2V (ឆាយណា) ចូល​មក​កម្ពុជា ដោយ​គេ​សង្ស័យថា អាច​មាន​ការត្រូវរ៉ូវនិងឃុបឃិតគ្នាជាមួយនិងមន្រ្ដីជំនាញពាក់ព័ន្ធជាមិនខាន។

តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹងថា នៅ​វេលាម៉ោង១២ និង២៣នាទីថ្ងៃទី២៦ ខែមីនា គេ​ឃើញ​មាន​ការ​អនុញ្ញាតឲ្យ​ក្រុមហ៊ុន S2V (ឆាយណា) នាំសត្វមាន់ងាប់ជិត២ពាន់ក្បាលចូលមកពីប្រទេសថៃតាមច្រកទ្វាអន្តរជាតិអូរស្មាច់ ក្នុង​ក្រុងសំរោងខេត្តឧត្ដរមានជ័យ និងដឹកជញ្ជូនចែកចាយយ៉ាងរលូន យកទៅចែកចាយតាមបណ្ដាខេត្តជាពិសេសទីក្រុងភ្នំពេញ។

ការ​អនុញ្ញាត​នេះ គឺស្របពេលដែលច្រកទ្វាអន្តរជាតិអូស្មាច់ប្រកាសបិទតាំងពីថ្ងៃទី២១ មីនា កន្លងទៅថ្មីៗកន្លងទៅ ព្រោះតែការរាតត្បាត នៃវីរុសCOVID១៩ ។

ជុំវិញករណីខាងលើនេះ លោក សូត្រ សីសុខឃាង ប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ បានថ្លែងថា មិនមានការនាំចូលសត្វមាន់នោះទេព្រោះច្រកទ្វាបានបិទចាប់តាំងពីថ្ងៃទី២១ មកម្លេះ ហើយបើមានការនាំចូលសត្វមាន់ គឺលោកមិនបានដឹងទេព្រោះគ្មានគេប្រាប់ និងគ្មានច្បាប់អនុញ្ញាតឡើយ, លោកថា នេះជារឿងរបស់មន្រ្ដីគយច្រកទ្វា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close