កូ​វីដ​១៩! ស្លាប់​ជិត​៣៩​ម៉ឺន​នាក់ នៅ​ទូទាំង​ពិភពលោក​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ COVID-19 បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​លាន​៥៦​ម៉ឺន​៧​ពាន់​២៦០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៣៨​ម៉ឺន​៧​ពាន់​៩១១​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​លាន​១៦​ម៉ឺន​៤​ពាន់​៣៤៦​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​។​

​បច្ចុប្បន្ន​ជម្ងឺ COVID-19 ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​ចាត់ទុកជា «​ជំងឺ​រាតត្បាត​ជាស​កល​» នោះ បាន​វាយលុក​ចូលដល់​ប្រទេស និង ដែនដី​សរុប​ចំនួន​២១៣​ហើយ​នៅ​ទូទាំង​សកលលោក​។

​នេះ​ជា​ឈ្មោះ និង លេខ​រៀង​នៃ​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង ឆ្លង​ជម្ងឺ COVID-19 ច្រើនជាងគេ​៖ ១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​៩០​ម៉ឺន​១​ពាន់​៧៨៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១០​ម៉ឺន​៩​ពាន់​១៤២​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៦៨​ម៉ឺន​៨​ពាន់​៦៧០​នាក់​។ ២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៥៨​ម៉ឺន​៤​ពាន់​៥៦២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៣​ម៉ឺន​២​ពាន់​៥៦៨​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២៦​ម៉ឺន​៦​ពាន់​១៣២​នាក់​។ ៣-​រុស្ស៊ី ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៤៣​ម៉ឺន​២​ពាន់​២៧៧​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៥​ពាន់​២១៥​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២៦​ម៉ឺន​៦​ពាន់​១៣២​នាក់​។ ៤-​អេ​ស្ប៉ា​ញ ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៨​ម៉ឺន​៧​ពាន់​៤០៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​២​ម៉ឺន​៧​ពាន់​១២៨​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​មិនបាន​បញ្ជាក់​ទេ​។ ៥-​អង់គ្លេស ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៧​ម៉ឺន​៩​ពាន់​៨៥៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៣​ម៉ឺន​៩​ពាន់​៧២៨​នាក់​ស្លាប់ ខណៈ​ចំនួន​អ្នកជា​សះស្បើយ​ឡើងវិញ​មិនបាន​បញ្ជាក់​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close