កូ​វីដ​១៩ ស្លាប់​ជិត ៤០​ម៉ឺន​នាក់​ហើយ នៅ​ទូទាំង​ពិភពលោក

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ COVID-19 បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​លាន​៦៩​ម៉ឺន​៧​ពាន់​៧៦៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៣៩​ម៉ឺន​៣​ពាន់​១២៧​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​លាន​២៤​ម៉ឺន​៤​ពាន់​៤២៣​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០​។​

​បច្ចុប្បន្ន​ជម្ងឺ COVID-19 ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​ចាត់ទុកជា «​ជំងឺ​រាតត្បាត​ជាស​កល​» នោះ បាន​វាយលុក​ចូលដល់​ប្រទេស និង ដែនដី​សរុប​ចំនួន​២១៣​ហើយ​នៅ​ទូទាំង​សកលលោក​។

នេះ​ជា​លេខ​រៀង​នៃ​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង ឆ្លង​ជម្ងឺ COVID-19 ច្រើនជាងគេ​៖
១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​៩២​ម៉ឺន​៤​ពាន់​៥១​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១១​ម៉ឺន​១៧៣​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៧១​ម៉ឺន​២​ពាន់​២៥២​នាក់។
២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៦១​ម៉ឺន​៥​ពាន់​៨៧០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៣​ម៉ឺន​៤​ពាន់​៣៩​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២៧​ម៉ឺន​៤​ពាន់​៩៩៧​នាក់។
៣-​រុស្ស៊ី ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៤៤​ម៉ឺន​១​ពាន់​១០៨​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៥​ពាន់​៣៨៤​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២០​ម៉ឺន​៤​ពាន់​៦២៣​នាក់។
៤-​អេ​ស្ប៉ា​ញ ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៨​ម៉ឺន​៧​ពាន់​៧៤០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​២​ម៉ឺន​៧​ពាន់​១៣៣​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​មិនបាន​បញ្ជាក់​ទេ។
៥-​អង់គ្លេស ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៨​ម៉ឺន​១​ពាន់​៦៦១​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៣​ម៉ឺន​៩​ពាន់​៩០៤​នាក់​ស្លាប់ ខណៈ​ចំនួន​អ្នកជា​សះស្បើយ​ឡើងវិញ​មិនបាន​បញ្ជាក់​ទេ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close